ព័ត៌មានជាតិ

សង្គ្រាម​នៅ​អា​ហ្វ​ហ្គានី​ស្ថាននិង​អ៊ីរ៉ាក់ ធ្វើឲ្យ​អង់គ្លេស​ខាតបង់​ទឹកប្រាក់​៥០ពាន់​លាន ដុល្លារ​អាមេរិក

មជ្ឈមណ្ឌល​ស្រាវជ្រាវ​ពី​យុទ្ធសាស្ដ្រ ការពារជាតិ​របស់​អង់គ្លេស​បាន​ឱ្យដឹងថា ការចូលរួម​របស់​អង់គ្លេស​នៅក្នុង​សង្គ្រាម ពីរ​ដែល​ដឹកនាំ​ដោយ​អាមេរិក គឺ​សង្គ្រាម នៅ​អា​ហ្វ​ហ្គានី​ស្ថាន និង​អ៊ីរ៉ាក់​ធ្វើឱ្យ ប្រទេស​នេះ​ត្រូវ​ចំណាយ​ប្រាក់​រហូតដល់​៣០​ពាន់​ផោន​ស្មើនឹង​៥០​ពាន់​លាន ដុល្លារ​អាមេរិក ។

​មជ្ឈមណ្ឌល ស្រាវជ្រាវ​ពី​យុទ្ធសាស្ដ្រ ការពារជាតិ​របស់​អង់គ្លេស​បាន​វិភាគ​ពី ភាពជោគជ័យ និង​បរាជ័យ​របស់​ប្រទេស នេះ ពេល​ចូលរួម​ក្នុង​សង្គ្រាម​បានឱ្យដឹងថា អង់គ្លេស​ខាតបង់​ប្រាក់​៩,៥៦​ពាន់ លាន​ដុល្លារ​សម្រាប់​ធ្វើ​សង្គ្រាម​ក្នុង ប្រទេស​អ៊ីរ៉ាក់​ចាប់ពី​ឆ្នាំ​២០០៣​ដល់​ឆ្នាំ ២០០៩ ចំណែក​ការចូលរួម​ក្នុង​សង្គ្រាម នៅ​អា​ហ្វ​ហ្គានី​ស្ថាន​គឺ​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១៣​ធ្វើឱ្យ​ប្រទេស​នេះ ខាតបង់​ទឹក ប្រាក់​១៩,៥៩​ពាន់​លាន​ដុល្លារ ។ ទាំង នោះ​មិន​គិត​ដល់​ប្រាក់​ចំណាយ​ដល់ សកម្មភាព​ដក​ទាហាន​ចេញពី​សង្គ្រាម ទាំង​ពីរ​នោះ​ឡើយ ។

​របាយការណ៍ របស់​មជ្ឈមណ្ឌល​ស្រាវ ជ្រាវ​យុទ្ធសាស្ដ្រ​ការពារជាតិ​របស់​អង់គ្លេស​បញ្ជាក់ថា សង្គ្រាម​នៅ​អ៊ីរ៉ាក់​ដែល ដឹកនាំ​ដោយ​អាមេរិក​បាន​សម្លាប់​ពល រដ្ឋ​ស្លូតត្រង់​ជាង​ពេល​លោក​សា​ដា​ម ហ៊ូ​សេន​នៅ​កាន់អំណាច​ទៅទៀត ។
​ក្នុងពេល ជាមួយគ្នា​នោះ នៅ​អា​ហ្វ ហ្គានី​ស្ថាន សង្គ្រាម​ដែល​ដឹកនាំ​ដោយ អាមេរិក​ប្រឆាំង​ក្រុម​ភេរ​វករ ក៏ដូចជា ក្រុម​ជួញដូរ​គ្រឿងញៀន​មិនទាន់មាន ប្រសិទ្ធភាព​នៅឡើយ បើទោះបី​អាមេរិក បាន​ប្រកាស​ពី​ពេលវេលា​ចុងក្រោយ​ដក ទាហាន​ចេញពី​ប្រទេស​នេះ​ក៏ដោយ ។​

​ការ វាយ​តម្លៃ​របស់​មជ្ឈមណ្ឌល​ស្រាវ ជ្រាវ​យុទ្ធសាស្ដ្រ​ការពារជាតិ​របស់​អ​ង់ គ្លេ​ស​បាន​លើកឡើង​ចំពេល​ដែល​ប្រធា នា​ធិបតី​អាមេរិក​ប្រកាស​គម្រោង​រក្សា ទាហាន​៩៨០០​នាក់​នៅ​អា​ហ្វ​ហ្គានី​ស្ថានក្រោយ​សង្គ្រាម​បាន​បញ្ចប់​ជា ផ្លូវ ការ​នៅ​ចុងឆ្នាំ​២០១៤​នេះ ៕
Cameron Commemorates Falklands 30th anniversary

មតិយោបល់