ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍មេដឹកនាំយោធាថៃ បានប្រកាស ផ្លាស់ប្តូរថ្នាក់ដឹកនាំជាង២៤រូប ដោយសារការអសកម្មការងារ ហើយបានបង្កើតផែនការចំនួន៨ចំណុច សម្រាប់ការគ្រប់គ្រងរដ្ឋបាលថ្នាក់ជាតិ។
មន្ត្រីទាំងនោះរួមមានអភិបាលខេត្តចំនួន៨ និងមន្ត្រីប៉ូលិសជាន់ខ្ពស់ចំនួន១៦រូបនឹងត្រូវបានគេបញ្ជូន ទៅក្រសួងមហាផ្ទៃ ហើយនិងទីស្នាក់ការកណ្តាលប៉ូលិសជាតិ ។
ការផ្ទេរតំណែងអភិបាលខេត្តទាំងនោះ គឺត្រូវបានគេគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២ ខែ មិថុនាខាង មុខនេះ ខណៈដែលការផ្លាស់ប្តូរមន្ត្រីប៉ូលិសបានធ្វើជាបន្ទាន់ បន្ទាប់ពីការចេញនូវ សេចក្តីប្រកាស កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ ៕
មតិយោបល់