ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

មិត្តស្រី​តារា​សម្តែង Chun Jung Myung អាយុ​ប្អូន​ខ្លួន​រហូតដល់ ១២ ឆ្នាំ

កូរ៉េខាងត្បូង​៖​តារា​សម្តែង Chun Jung Myung បានបញ្ជាក់​ថា ពី​ទំនាក់ទំនង​ខ្លួន​ជាមួយ​នឹង​មិត្តស្រី អាយុ ២២ ឆ្នាំ បាន​កើតឡើង​អស់​រយៈពេល ១ ខែ ។ ព័ត៌មាន​នេះ​ដែរ​បាន​ធ្វើឲ្យ ឲ្យ​អ្នកគាំទ្រ ចាប់អារម្មណ៍ ដោយសារតែ គម្លាត​អាយុ​របស់​អ្នក​ទាំង​ពីរ គឺ រហូតដល់​ទៅ ១២ ឆ្នាំ ខណៈ​ដែល Chun Jung Myung បច្ចុប្បន្ននេះ អាយុ ៣៣ ឆ្នាំ ឈានចូល ៣៤ ។​

​តំណាង​របស់ តារា​ដែល​កើត​នៅ​ឆ្នាំ ១៩៨០ នេះ​បានឲ្យដឹងថា ខាង Red Line Entertainment កំពុង​ប្រុងប្រយ័ត្ន​ជាមួយនឹង​ព័ត៌មាន​នេះ ខណៈ​ដែល​មិត្តស្រី របស់ Chun Jung Myung តារា​សម្តែង​កូរ៉េខាងត្បូង មិនមែន​ជា​តារា​ល្បី ។​

​ប្រភព​បាន​បង្ហាញថា មិត្តស្រី​របស់គាត់ គឺជា​អ្នក​ធ្វើការ​នៅ ឧស្សាហកម្ម​ម៉ូដ និង ជួបគ្នា តាមរយៈ​មិត្តភក្តិ ក្រោយមក​ឈានដល់​ចំណុច​ផ្អែម​ល្អែម និង​មាន​ទំនាក់ទំនង​ស៊ីជម្រៅ​តែម្តង ៕​
2014-05-30_160724

មតិយោបល់