មីស៊ីលចំនួនពីរគ្រឿងត្រូវបានកងកម្លាំងជប៉ុន បញ្ជូនទៅកាន់កោះមួយនៅភាគខាងត្បូងប្រទេសក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីធ្វើសមយុទ្ធ។
ប្រភពព័ត៌មានច្បាស់ការមួយបានឲ្យដឹងថា នៅថ្ងៃពុធកន្លងទៅនេះមីស៊ីលចំនួនពីរគ្រាប់ត្រូវបានបញ្ជូនទៅដល់កោះមួយនៅចម្ងាយប្រមាណជា ៣០០គីឡូម៉ែត្រពីកោះអូគីណាវ៉ា ដែលធ្វើឲ្យចិនមិនក្ដៅចិត្តមិនបាន។
នេះជាលើកទីមួយដែលជប៉ុន បានដឹកជញ្ជូនអាវុធប្រភេទមីស៊ីល ទៅកាន់កោះសែនឆ្ងាយដូច្នេះ ក្នុងក្របខ័ណ្ឌធ្វើសមយុទ្ធ។ សមយុទ្ធដែលប្រព្រឹត្តទៅពីថ្ងៃទី ១ដល់ថ្ងៃទី ១៨វិច្ឆិកា មានយោធាចូលរួមដល់ទៅ ៣៤.០០០នាក់ ព្រមទាំងនាវា និងយន្តហោះចម្បាំងជាច្រើនគ្រឿង ពេលខ្លះ មានទាំងការបាញ់គ្រាប់ពិតទៀតផង។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុន និងចិន ត្រូវបានគេមើលឃើញថា ទំនាក់ទំនងការទូតបានធ្លាក់ចុះ ដោយសារតែជម្លោះដែនកោះ ហើយក្នុងនោះក្រុមហ៊ុនមួយចំនួនក៏បានខាតបង់ផងដែរ ព្រោះតែជម្លោះមួយនេះ៕

មតិយោបល់