ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​វៀតណាម​មួយគូ​ក្លាយជា​ជន​រងគ្រោះ​ដេក​ស្រាត ដោយសារ​តែ​កម្មវិធី​ហ្វូ​តូសប​

​វៀតណាម​៖​នៅ​ព្រឹក​នេះដែរ នៅលើ​ទំព័រ ហ្វេ​សប៊ុក ក្នុង​ប្រទេស​វៀតណាម​ជាមួយ​នឹង​រូបភាព​កែច្នៃ​ចេញពី​កម្មវិធី​ហ្វូ​តូសប បាន​ធ្វើឲ្យ​រូបភាព គូស្នេហ៍ តារា​វៀតណាម ឈ្មោះ JV និង Mie បាន​ក្លាយជា​ចំណុច​រងគ្រោះ ។​
​ដំបូង​រូបភាព​នេះដែរ ជា​រូបភាព​របស់ JV និង Mie បាន​ស្អិតរ​មួ​ត​គ្នា​ដេក​ឱប​គ្នា​លើ​គ្រែ​ដោយ​មាន​សម្លៀកបំពាក់​ត្រឹមត្រូវ ក៏ប៉ុន្តែ ក្រោយមក ស្រាប់តែ រូបភាព​របស់​នាង Mie ក្លាយ​ជា​រូបភាព​អាក្រាត​ដេក​ឱប​មិត្ត​ប្រុស​ទៅវិញ ធ្វើឲ្យ​មជ្ឈដ្ឋាន​អ្នកលេងអ​ន​ឡាញ ហ្វេ​សប៊ុក​យល់ច្រឡំ និង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក​។​

​តែ​ក្រោយមក ដោយ​មាន​ការសម្រួល និង​ផ្គូរ​ផ្គង​រូបភាព​ដើម និង​រូបភាព​កែប្រែ ពី​អ្នកលេង​អន​ឡាញ​មួយចំនួន ជន​ដែល​យក​រូបភាព​នេះ​ទៅ​កែ ត្រូវបាន​អ្នកលេង​អន​ឡាញ​ហ្វេ​សប៊ុក ជេ ឥត​សំចៃមាត់​ឡើយ​។​
​ប្រភព​បាន​លើកឡើង​ថា បណ្តាញ​សង្គម ជា​កន្លែង​សម្បូរ​រឿង​ភ្ញាក់ផ្អើល និង គ្រោះថ្នាក់​បំផុត សម្រាប់​តារា​ភាគច្រើន ជាពិសេស JV និង Mie ជា​សំអាង​តែម្តង បើ​ទោះបី​ពួកគេ​គ្មាន​រូបភាព​ស្រើបស្រាល​ដូច​អ្វី​ដែល​បំផ្លើស​ក៏ដោយ ៕​
d

មតិយោបល់