ជាមួយនឹងរូបមន្តសម្ងាត់ដ៏តូចតាចបំផុត គឺអាចជួយឲ្យរោមភ្នែករបស់សុភាពនារីគ្រប់រូបដុះវែង តាមបែបធម្មជាតិដោយមិនចាំបាច់ប្រើប្រាស់ផលិតផល ដែលមានជាតិគីមីឡើយ។
ម៉ាស្សាត្របកភ្នែក
ក្មេស្រីជាច្រើនធ្លាប់មានបញ្ហា រោមភ្នែកជ្រុះប៉ុណ្នោះទេ ផុយស្រួល ឬក៏ដុះមិនបានល្អប្រសិនបើមិនយកចិត្តទុកដាក់ទេនោះ។ នេះហើយជាមូលហេតុដែលសុភាពនារីត្រូវតែធ្វើការម៉ាស្សាត្របកភ្នែក ដើម្បីឲ្យមានការរំញោច និងជុំរុញឲ្យមានការដុះឡើងវិញ។ ការទទួលទាន់អាហារដែលមានវីតាមីន H អាចជួយអភិវឌ្ឍក្រចក ស្បែក និងសក់។ សារធាតុនេះក៏រួមចំណែកដល់ ការរីកលូតលាស់នៃរោមភ្នែកបានកាន់តែលឿនផងដែរ។ អ្នកអាចបន្ថែមអាហារដូចជា ស៊ុត បង្កង ការ៉ុត សណ្តែក… តែទោះជាយ៉ាងណាមានមនុស្សមួយចំនួនដែលមានប្រតិកម្មជាមួយអាហារប្រភេទនេះ មិនគួរបរិភោគឡើយព្រោះវាបង្កឲ្យមានអាការៈឈឺក្បាល។
កុំទាញរោមភ្នែកលេង
អ្នកមិនគួរធ្វើការប៉ះពាល់ដល់រោមភ្នែកឡើយនៅពេលដែលតុបតែងមុខ។ ម៉ាស្ការ៉ាគួរតែប្រើប្រាស់ប្រភេទដែលទន់ ព្រោះវាមិនធ្វើឲ្យខូចដល់រោមភ្នែក។ រោមភ្នែកនឹងត្រូវបញ្ឈប់ការរីកលូតលាស់ និងមិនអាចធ្វើវែងបានប្រសិនបើអ្នកបន្តធ្វើការទាញរោមភ្នែក។ ដើម្បីធ្វើឲ្យរោមភ្នែកប្រសើរឡើងអ្នកគួរតែប្រើប្រេងដូង ឬប្រេងអូលីវលាបនៅលើត្របកភ្នែកមុនពេលចូលគេង។
របបអាហារសមស្រប
នៅពេលដែលលោកអ្នកបរិភោគរបបអាហារដែលសមស្របរោមភ្នែកដ៏ស្រស់ស្អាតក៏មានសុខភាពល្អផងដែរ។ ជាពិសេសអ្នកគួរតែបរិភោគផ្លែឈើ និងបន្លែឲ្យបានច្រើន៕
មតិយោបល់