ព័ត៌មានជាតិ

វៀតណាម​ព្រមាន​ចំពោះ​ការ​នាំចូល​ផ្លែ​ឈើ​មាន​សារធាតុ​គីមី​លើស​កម្រិត​ពី​ប្រទេស​ចិន​

​ថ្មីៗ​នេះ​នាយក​ក​ដ្ឋា​ន​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​រកឃើញ​សារធាតុ​គីមី​នៅក្នុង​ក្រូចឆ្មា​ស្រស់​ចំនួន ៦ តោន​ដែល​នាំចូល​មកពី​ប្រទេស​ចិន ក្នុងនោះ​មាន​សំណល់​នៃ​សារធាតុ​គីមី ០.៧ មី​លី​ក្រោម​ក្នុង​មួយ​គីឡូ គឺ​លើស​ពី​បទ​បញ្ជា​ដែល​បាន​កំណត់​។ បន្ទាប់ពី​ការពិនិត្យ​ឃើញ​មាន​សំណល់​គីមី​លើស​កម្រិត​នេះ នាយកដ្ឋាន​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ធ្វើការ​ព្រា​មាន​មួយ​។ ជាពិសេស​ការទទួល​សេចក្តីជូនដំណឹង​ដល់​នាយកដ្ឋាន​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ (NAFIQAD) មាន​ការយឺតយ៉ាវ ចំនួន ១៧ ករណី​នៃ​ការនាំ​ចេញ​ម្ហូបអាហារ ជាមួយនឹង​ប្រភពដើម​បរិមាណ​សរុប​រហូតដល់​ទៅ ២៨០ តោន នៃ​ប្រភព​ដើម ដែល​នាំចូល​មកពី​ប្រទេស​ចិន​។

​ការនាំ​ចេញ​នេះ​មាន​ផ្លែឈើ ៨ ប្រភេទ​រួម​ទាំង ទំពាំងបាយជូ​រ ក្រូច ផ្លែឈើ​ពណ៌​ក្រហម ការ៉ុត ផ្លែ​ប៉ោម​…​។ ជាពិសេស​ក្រូចឃ្លិច​ស្រស់​ត្រូវបាន​គេ​រកឃើ​ញ​នាំចេញ (១២៦ តោន​) ការ​រ៉ុត (៥៤ តោន​) ទំពាំងបាយជូ​រ (២០ តោន​) រួម​ទាំង​ផលិតផល​ជាច្រើន​ទៀត​។

​សារធាតុ​គីមី​ដែល​បាន​រកឃើញ​មាន ថ្នាំ​សំលាប់​សត្វល្អិត​លើស​កម្រិត ០.១-៣ មី​លី​ក្រាម​ក្នុង​មួយ​គីឡូ​។ ថ្មីៗ​នេះ​នាយកដ្ឋាន​បាន​រកឃើញ ៦ តោន​នៃ​ក្រូចឆ្មា​ស្រស់​ដែល​នាំចូល​ពី​ប្រទេស​ចិន ដែល​មាន​សំណល់​សារធាតុ​គីមី ០.៧ មី​លី​ក្រាម​ក្នុង​មួយ​គីឡូ លើស​ពី​ការ​ចេញ​វេជ្ជបញ្ជា​មាន​ត្រឹមតែ ០.៥ ។​

​ដើម្បី​ជៀសវាង​ផលប៉ះពាល់ និង​ធានាបាន​នូវ​សុ​វត្ថ​ភាព​អាហារ​សម្រាប់​អតិថិជន នាយកដ្ឋាន​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ (NAFIQAD) បាន​ស្នើ​ឲ្យមាន​ការរឹត​បន្តឹង និង​ជូនដំណឹង​ដល់​ទីភ្នាក់ងារ​ប្រទេស​ចិន​ឲ្យមាន​ការស៊ីបអង្កេត​ចំពោះ​ការនាំចូល​ទំនិញ​ខុស​ស្តង់ដារ និង​រក​វិធី​ដោះស្រាយ​ឥ្យ​បាន​សមស្រប ដើម្បី​ប្រកាស​លទ្ធផល​ដល់​នាយកដ្ឋាន (NAFIQAD) ឲ្យបាន​ដឹង​៕​
14017522501

មតិយោបល់