ភ្នំពេញៈ រថយន្តមិនចាំម៉ាកមួយគ្រឿង បើកលឿនដេញបុកបុរសម្នាក់ ជិះម៉ូតូឌ្រីមសង់ តែបុរសដែរជាម្ចាស់ម៉ូតូនោះភ័យពេក ក៏ជិះលឿនវាក់អឺជាមួយរថយន្តមួយគ្រឿងទៀតត្រង់ចំណុចផ្លូវបែកជាបួន ក៏បុកចំចំហៀងរថយន្តបណ្តាលឲ្យបុរសដែលជិះម៉ូតូនោះរងរបួសធ្ងន់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ៤៥៦កែងផ្លូវ១២៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងមិនចាំម៉ាកជិះដេញបុកបុរសដែលជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AU-7641 បើកបរដោយបុរសម្នាក់ភ័យស្លន់ស្លោពេកក្លាយរថយន្តមិនចាំម៉ាកនោះដេញបុកបានក៏ជិះក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុផ្លូវបែកជាបួនក៏បានបុករថយន្តម៉ាកហាយឡាក់រីវ៉ូ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9102 ចំបាំងខាងក្រោយខាងស្តាំរថយន្តបណ្តាលឲ្យរងការខូចខាតកំពិតចូលក្នុងបានបណ្តាលឲ្យបុរសដែលជាម្ចាស់ម៉ូតូនោះរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីពេទ្យរីឯរថយន្តមិនចាំម៉ាកដែរជិះដេញបុកម៉ូតូនោះឃើញដូចច្នេះក៏បានបកក្រោយជិះយ៉ាងលឿនទៅបាត់ស្រមោលឈឹង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនឹងម៉ូតូយកទៅរក្សាទុកនៅកាលិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត៕
មតិយោបល់