អ្នកណាៗក៏គិតថាអាពាពិពាហ៍គឺជារឿងសំខាន់ដែរ ប៉ុន្តែមានមនុស្សមួយចំនួនបែរជាមិនចង់រៀបការនៅវ័យក្មេងពេកទៅវិញ ព្រោះមានហេតុផលជាច្រើនដែលទាក់ទងទៅនឹងជីវិតរស់នៅក្នុងសង្គមជាក់ស្តែង។ យ៉ាងណាម៉ិញដូចជាកត្តាដែលពាក់ព័ន្ធទៅនឹងចំណេះដឹង ភាពយុវវ័យ ឬក៏ការជ្រើសរើសមិត្ត ១០០ ឆ្នាំមានការព្រឹតព្រៀងខ្លាំងពេកក៏ជាកត្តាគួបផ្សំដែរ។
មានចំណេះដឹងខ្ពស់ពេក
រឿងនេះវាពាក់ព័ន្ធជាមួយនឹងអាយុ បទពិសោធជីវិត និងការទទួលចំណេះដឹងជាច្រើនពីសង្គម។ ជាទូទៅគេសង្កេតឃើញមានគូស្នេហ៍វ័យក្មេងជាច្រើន រស់នៅមិនចុះសម្រុងនឹងគ្នា ការលែងលះ ខ្វះទំនួលខុសត្រូវ អំពើផិតក្បត់… ភាពភ័យខ្លាចទាំងនេះបានធ្វើឲ្យស្ត្រីមួយចំនួនបន្តជីវិតរស់នៅតែម្នាក់ឯង។ ប៉ុន្តែនៅពេលដែលអ្នកមានចំណេះដឹងខ្ពស់ បន្ទាប់បីរៀបការរួចពួកគេមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាបានប្រើសើរជាង គូស្នេហ៍ដែលនៅវ័យក្មេង គ្មានបទពិសោធន៍ក្នុងជីវិតរស់នៅ។
ទម្លាប់ចូលចិត្តរស់នៅតែម្នាក់ឯង
មានអ្នកខ្លះនិយាយថា នៅពេលដែលនៅតែម្នាក់ឯង ធ្វើឲ្យបេះដូងរបស់គេគ្មានបន្ទក់ទៅលើរឿងសេចក្តីស្រឡាញ់ឡើយ។ ជាពិសេសពេលបានយឆ្លងកាត់ភាពជាយុវវ័យដែលពោរពេញទៅដោយបញ្ហា ធ្វើឲ្យពួកគេយល់ថានៅតែម្នាក់ឯងប្រសើរជាង។ ការកើនឡើងនៃអាយុធ្វើឲ្យស្ត្រីយល់ដឹងពីភាពឯងជនរបស់គាត់កាន់តែច្រើនដែរ។
រើសមនុស្សខ្លាំងពេក
មនុស្សស្រីដែលនៅក្រោមអាយុ ២០ ឆ្នាំប្រៀបដូចជាផ្តាកំពុងតែប្រពុំដែលអ្នកណាៗក៏ចង់បានដែរ ណាមួយពួកគេមិនទាន់ចេះគិតវែងឆ្ងាយទេ បើស្រឡាញ់អ្នកណាហើយ គឺចង់តែរៀបការជាមួយអ្នកនោះ។ ផ្ទុយទៅវិញប្រសិនបើស្ត្រីម្នាក់នោះមានវ័យ ៣០ ឆ្នាំ អាពាហ៍ពិពាហ៍អាចដំណើរការទៅបានលុះត្រាតែគេអាចរកឃើញនូវចម្លើចមួយចំនួនដូចជា តើខ្ញុំមានសមត្ថភាពទិញផ្ទះហើយ ឬនៅ? តើសេដ្ឋកិច្ចមានស្ថេរភាពហើយ ឬនៅ? តើដៃគូរបស់ខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរ ឬទេ? នេះជាហេតុផលដែលស្ត្រីមួយចំនួនតែងតែគិតដោយប្រុងប្រយ័ត្នបំផុតមុនពេលរៀបអាពាហ៍ពិពាហ៍ ព្រោះខ្លាចជួបប្រទះហានិភ័យនៅពេលរៀបអាពាហ៍ពិពាហ៍រួច។
បន្តអាជីព
មិនត្រឹមតែបុរសទេដែលបំភេចចោលនូវការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង សូម្បីតែស្ត្រីនៅក្នុងសម័យទំនើបនេះក៏គិតអញ្ចឹងដែរ។ ពួកគេបានចំណាយពេលយុវវ័យរបស់ពួកគេដើម្បីកសាងអាពីជជាបណ្តោះអាសន្ន រហូតដល់មានសេចក្តីរីករាយជាមួយនឹងអ្វីដែលត្រូវបានគេសម្រេចបាន។ ស្ត្រីដែលមានភាពរឹងមាំនឹងមានបានទទួលបានជោគជ័យក្នុងការងាររបស់ពួកគេ។ នេះហើយជាហេតុផលមួយដែលបុរសភាគច្រើនយល់ថាគ្មានសមត្ថភាពយោងចាប់មនុស្សដែលមានសមត្ថភាពបែបនេះឡើយ៕
មតិយោបល់