ភ្នំពេញ ៖មួយរយៈចុងក្រោយមកនេះ គេសង្កេតឃើញថា ចាប់តាំងពីមានវត្តមាន តារាចម្រៀង ខេមរៈ សិរីមន្ត លោក ឆាយ វិរៈយុទ្ធ ខាន់ ជេមស៍ អាន គុណកូឡា និង តារាចម្រៀងជាច្រើនទៀត ចូលមកច្រៀងក្នុងផលិតកម្ម សាន់ដេ ដោយមានបទចម្រៀង ច្រៀង ជាហូរហែរ ក៏ប៉ុន្តែសម្រាប់ មាស សាលី បែរជា លិបលលើថាសចម្រៀង ផលិតកម្មមួយនេះទៅវិញ ។
ភាពកម្សត់កម្រ របស់ មាស សាលី នៅផលិតកម្ម សាន់ដេ មានតាំងពីយូរយារណាស់មកហើយ ដោយផលិតកម្មនេះ មិនទាន់ចេញជាទ្រុងទ្រាយធំមកម្លេះ ក៏ប៉ុន្តែពេលនោះ គេឃើញថាមាស សាលី នៅតែបន្តច្រៀង និងល្បីបទ “អង្គរក្សបេះដូង” ដែលជួយយិតយោង ឈ្មោះ ផលិតកម្ម កាន់តែមានសន្ទុះលើទីផ្សារមកដល់ពេលបច្ចុប្បន្ន ។ ខណៈដែលផលិតកម្ម បើកទំហំទីផ្សាររបស់ខ្លួនកាន់តែធំ កេរ្តិ៍ឈ្មោះរបស់ មាស សាលី លើថាសចម្រៀង កាន់តែឃ្លាតឆ្ងាយ ដោយអាចបង្ហាញតែម្តងម្កាល តែប៉ុណ្ណោះ ក្រៅពីនេះ លេចមុខនៅក្នុងរឿងរបស់ ផលិតកម្ម ដែលសបញ្ជាក់ឲ្យឃើញថា ថាសចម្រៀង ផលិតកម្ម សាន់ដេ ភ្លេច មាស សាលី ។ ចំណុចនេះ មិនយូរមិនឆាប់នោះទេ មាស សាលី ដែលអាចនិយាថា ជាយិនសិន នៅផលិតកម្ម សាន់ដេ នឹងត្រូវផលិតកម្មមួយនេះ ទាត់ចោល ខណៈដែល ទស្សនិកជនជាច្រើន ចង់ឃើញ មាស សាលី ច្រៀងបទថ្មីៗ និង ល្បី ដូចកាលពីប៉ុន្មានឆ្នាំមុន នោះ ដូចជា បទ អង្គរក្សបេះដូង រំចង់ប្រែពណ៌ និង ទីប្រឹក្សាស្នេហ៍ជាដើម ។
បើទោះបីជាមានការសំណូមពរពីទស្សនិកជនជាច្រើនចង់ឃើញផលិតកម្មនេះលើកតំកើនតារារូបនេះ ក៏ប៉ុន្តែបើតាមការរំពៃទុក គេជឿជាក់ថា មាស សាលី ជាក់ណាស់ នឹងអស់ទីផ្សារ ក៏ដូចជាអស់ផលប្រយោជន៍ សម្រាប់ផលិតកម្ម ស្របពេលដែលសម្រស់មាស សាលី មិនហុចឲ្យ បើទោះបីជាបានសំលេងក្តី តែវាមិនត្រូវប៉ាន់ សម្រាប់ទីផ្សារផលិតកម្ម នាពេលបច្ចុប្បន្នដូចតារាប៉ុន្មានដួងខាងលើឡើយ ៕
មតិយោបល់