បារាំង ៖តាមសេចក្តីថ្លែងការណ៍ របស់ក្រុមជម្រើសជាតិមាន់គកបារាំង កាលពីល្ងាចថ្ងៃចន្ទម្សិលមិញបានឲ្យដឹងថា កីឡាករ របួសឆ្អឹងខ្នង Frank Ribery នៅតែត្រូវបញ្ចូលឲ្យលេង សម្រាប់ ការប្រកួត World Cup ដែលធ្វើឡើងនៅក្នុងប្រទេសប្រេស៊ីល ដោយចាប់ផ្តើមនៅថ្ងៃទី ១២ ខែ មិថុនា នេះ ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ កីឡាករ អ្នកចាំទីដែលមានរបួស លោក Stephane Ruffier និងជួសដោយអ្នកចាំទី Steve mandanda ។
នៅថ្ងៃអាទិត្យសប្តាហ៍នេះដែរ កីឡាករ ខ្សែប្រយុទ្ធ Ribery នឹងធ្វើការកម្តៅសាច់ដុំជាមួយនឹង ចាមីកា ក្រោយពីអវត្តមាន លេងជាមួយនឹង ណ័រវ៉េ និង ប៉ារ៉ាហ្គាយ នោះ ។
បញ្ជាក់ផងដែរថា សម្រាប់មាន់គកបារាំង ត្រូវដំបូងនៅថ្ងៃទី ១៥ ខែ មិថុនា ស្ថិតនៅក្រុម E មាន ប្រទេសស្វីសហ្សាលេន អេក្វាដ័រ និង ហុនណូរ៉ាស ៕
មតិយោបល់