ព័ត៌មានជាតិ

ទស្សនា​ឈុត​ឆាក​ខុសៗ​របស់ សាក​ឡូ (Charlie Chaplin) ទាំងអស់គ្នា​!

Charlie Chaplin មានឈ្មោះ​ដើម Charles Spencer Charlie Chaplin សញ្ជាតិ​អង់គ្លេស ជា​កំពូល​តារា​កំប្លែង​ពិភពលោក​ក្នុង​យុគ​ភាពយន្ត «​គ ឬ​ភាពយន្ត​ស​-​ខ្មៅ​» ដែល​មនុស្ស​ជាច្រើន​ស្គាល់​តាមរយៈ​ឈ្មោះ សាក​ឡូ ឬ​កាលី​តូ​។
Charlie-Chaplin

គាត់​មិន​ត្រឹមតែ​ជា​កំពូល​តារា​កំប្លែង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​អ្នកនិពន្ធ ភាពយន្ត បទ​ភ្លេង ដឹកនាំ​រឿង និង​ជា​តួ​សម្ដែង​ផងដែរ​។ Charlie Chaplin កើត​ថ្ងៃ​ទី​១៦ មេសា ១៨៨៩​នា​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស ហើយ​គាត់​ជា​មនុស្ស​សំណាង​ម្នាក់ ដែល​បាន​ឆ្លងកាត់​អាពាហ៍ពិពាហ៍​ដល់​ទៅ ៤​លើក ។​

​ឈុត​ឆាកកំប្លែង​របស់គាត់​សុទ្ធសឹងតែ​ធ្វើ​ទស្សនិកជន មើល​ហើយ​ទ្រាំ​សើច​ពុំបាន ប៉ុន្តែ​លោក​អ្នក​មាន​ដឹង​ទេ​ថា ទម្រាំ​តែ​គាត់ ថត​ត្រូវ​មួយឈុតៗ គឺ​ត្រូវ​ចំណាយពេល​ច្រើន​។​

​ខាងក្រោម​នេះ​គឺជា​ឈុត​ឆាក​ខុសៗ មួយចំនួន​របស់ សាក​ឡូ​៖​


រូបថតកាលឆ្នាំ 1920

រូបថតកាលឆ្នាំ 1952
800px-Chaplin_family_1961
Chaplin family 1961

មតិយោបល់