អតីតអ្នកចាត់ការទូទៅរបស់ក្លិប បិសាចក្រហម Manchester United លោក David Moyes បានជឿជាក់ថា គាត់អាចទទួលបានជោគជ័យ បើសិនខាង Old Trafford ឲ្យពេលគាត់។ជាមួយនឹងស្ថានភាពចាញ់ច្រើនពេកលើទឹកដីរបស់ខ្លួន អ្នកយុទ្ធសាស្ត្រីលើទីលានបាល់ទាត់សញ្ជាតិស្កុត ត្រូវបានក្លិបបិសាចក្រហមបណ្តេញចេញមុនរដូវកាល ដោយធ្វើឲ្យក្លិបនេះវឹកវរ ឈរនៅលេខរៀងទី ៧ ក្នុងក្របខណ្ឌ Premier League ។
ខណៈដែលអតីត គ្រូបង្វឹកកាន់ក្លិប Everton ត្រូវបានបិសាចក្រហមថ្កោលទោស នោះ លោក David Moyes ជឿថា ភាពអត់ធ្មតជាតម្រូវការរបស់គាត់ ដើម្បីស្រោចស្រង់ភាពជោគជ័យមកវិញ ។ លោកបាននិយាយប្រាប់ដល់ Sunday Post ថា “ខ្ញុំជឿជាក់ថា ខ្ញុំគ្មានអ្វីទាំងអស់ ក៏ប៉ុន្តែទទួលបានការគាំទ្រពី Sir Alex ដោយឲ្យពេលខ្លីបំផុតសម្រាប់ខ្លួន ក្នុងងារជាអ្នកគ្រប់គ្រង ” ។
លោកបានបន្តថា វាជារឿងអាក្រក់សម្រាប់ខ្លួនណាស់ដែលគេមិនផ្តល់ ពេលវេលាឲ្យខ្លួននោះ ដើម្បីសម្រេចផែនការណ៍ វែងឆ្ងាយ ។លោកបានសង្កត់បន្តថា លោកនឹងក្លាយជាគ្រូបង្វឹក ដ៏ឈ្លាសវៃ ដោយទទួលបានចំណេះដឹងច្រើនពី Old Trafford ។
លោក David Moyes ដែលមានអាយុ ៥១ឆ្នាំ បានផ្សារភ្ជាប់ ជាមួយនឹង ដំណឹងរើសគ្រូបង្វឹករបស់ ក្លិប Southampton និង Celtic ក៏ប៉ុន្តែត្រូវ Moyes បដិសេធ ដោយចង់យកពេលខ្លះ ដើម្បីសប្បាយរីករាយ គេចផុតពីសម្ពាធការងារខ្លះ និងរងចាំទស្សនាបាល់ទាត់ នៅទូទាំងពិភពលោក៕
មតិយោបល់