ព័ត៌មានជាតិ

៩ ថ្ងៃ​ទៀត​ដល់ World Cup តែ​កីឡាករ​ដែល​ពាក់​អាវ​លេខ ៩ ជា​កីឡាករ​គ្រោះថ្នាក់​បំផុត

យោងតាម​ប្រភព​ព័ត៌មាន​របស់ FIFA បាន​ឲ្យដឹងថា​លេខ​អាវ​ត្រូវបាន​គេ​ប្រើ​ជា​លើកដំបូង​បំផុត នៅ​ឆ្នាំ ១៩៥៤ ក្នុង​ក្របខណ្ឌ FIFA World Cup តែម្តង ។ ចាប់តាំងពី​ពេលនោះ​មក ភាព​ច្បាស់លាស់​ពី​លេខ​អាវ ធ្វើឲ្យ​មាន​គ្រោះថ្នាក់​បំផុត ។​

​ក្នុងចំណោម​លេខ អាវ​ដែល​កីឡាក​រពាក់ និង​ជា​កីឡាករ​ដែល​គេ​ចាត់ទុកថា​ជា​មនុស្ស​គ្រោះថ្នាក់ និង​ធ្វើឲ្យ​គូប្រកួត​រងគ្រោះថ្នាក់​បំផុត នោះ គឺមាន លេខ ៩ ដែល​ស្វែងរក​គ្រាប់​បាល់​បាន ២៥៥ គ្រាប់ និង លេខ​អាវ​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី ២ គឺ លេខ ១០ រក​គ្រាប់​បាល់​បាន ២៣២ ក្រា​ប់ ។​

​ចំណែក​លេខ​អាវ​ដែល​រក​គ្រាប់​បាល់​បន្ទាប់​គឺ លេខ ១១ ស្ថិត​នៅ​លេខ​រៀង​ទី ៣ រក​គ្រាប់​បាល់​បាន ២០១ គ្រាប់ ហើយ​ជាមួយ​នឹង​គម្លាត​ដ៏​ឆ្ងាយ ចំពោះ​អ្នក​ពាក់អាវ​លេខ ៧ រកបាន ១៤០ គ្រាប់ និង ១៣៣ គ្រាប់​សម្រាប់​កីឡាករ​ពាក់អាវ​លេខ ៨ ៕​
2344804_full-lnd

មតិយោបល់