ព័ត៌មានជាតិ

ប្រតិភូ​កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​ចែកជូន​ដល់​គ្រួសារ​សព​ទាំង​៧​រូប​ដែល​ស្លាប់​ក្នុង​អណ្តូង​

​ដោយ​ទទួលបាន​ដំណឹង​សោកនាដកម្ម​ដ៏​សែន​រន្ធ ដែល​មាន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៧​នាក់​បាន​ស្លាប់​ជា​បន្ត បន្ទាប់ ក្នុង​ពេល​ចុះ​អណ្តូងទឹក កាលពី​វេលា​ម៉ោង​១៧ រសៀល​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ភូមិ​សាលា​ក្រ​វ៉ាន់ ឃុំ​រំចេក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប តាម​សេចក្តីរាយការណ៍​ពី​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង អាជ្ញាធរខេត្ត ទើប​នៅ​រសៀល​ថ្ងៃទី​០៣ ខែ មិថុនា ឆ្នាំ​២០១៤​ម្សិលមិញ​នេះ ក្រុម​ប្រតិភូ​របស់​កាកបាទក្រហម កម្ពុជា ថ្នាក់កណ្តាល ដែល​ដឹកនាំ​ដោយ​ឯ​.​ឧ​វេជ្ជបណ្ឌិត សុខ ឡុង នាយក​នៃ​នាយកដ្ឋាន​សុខភាព កាកបាទ​ក្រហម កម្ពុជា ព្រមទាំង​សហការី ដែល​អមដំណើរ​ដោយ​អស់លោក លោកស្រី​ជា​នាយក​សាខា និង មន្ត្រី​ប្រតិបត្តិ​សាខា​កាក បាទ​ក្រហម​កម្ពុជា​ខេត្ត បាន​នាំយក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​គិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក បាទ​ក្រហម​កម្ពុជា ទៅ​ចែកជូន​ក្រុមគ្រួសារ​សព​ទាំង​៧​រូប ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ការចុះ​ក្នុង​អណ្តូងទឹក ដើម្បី​ធ្វើការ ជួយសង្គ្រោះ​គ្នា កាល​ពេល​កន្លងមក​នេះ ។​

​បន្ទាប់ពី​លោក សូរ សុន អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​បន្ទាយស្រី ធ្វើ​កិច្ច​ស្វាគមន៍ និង សេចក្តីរាយការណ៍ ពី​ព្រឹត្តិការណ៍​ដែល​បង្ក​ឲ្យ​កើតមាន​នូវ​សោកនាដកម្ម​នេះ​ឡើង​រួចមក លោក ស៊ុំ សំអន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត បាន​បញ្ជាក់​អំពី​ប្រភព​អំណោយ​ដែល​ត្រូវ​ចែក​ជូន​បងប្អូន​គ្រួសារ​នៃ​សព​ទាំង​៧​រូប និង អ្នករងរបួស ក្នុងនោះ​សព​១​នាក់​ទទួលបាន អង្ករ ១០០​គ​ក្រ មី ៥​កេស ថវិកា ២​លាន​រៀល ចំពោះ​អ្នក​រងរបួស អង្ករ ១០០​គ​ក្រ ថវិកា ១​លាន​រៀល​ផងដែរ ។​

​មានប្រសាសន៍​សំណេះសំណាល​នោះដែរ​ឯ​.​ឧ​វេជ្ជបណ្ឌិត សុខ ឡុង ក្នុងនាម​តំណាង​កាកបាទក្រហមកម្ពុជា ក៏​បាន​ពាំនាំ​នូវ​ការចូលរួម​ចែករំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​របស់​ក្រុម​គ្រួសារ​នៃ​សព ដែល​បាន​បាត់បង់​នូវ​សមាជិក​ក្រុម គ្រួសារ​ជា​ទីស្រឡាញ់ ពី​សំណាក់​សម្តេច​គិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តែងតែ នឹក​គឹ​តដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទ​ទួង​រងគ្រោះ និង សុខមាលភាព សម្ខាន់​ពី​សុខភាព​របស់​ស្ត្រី និង កុមារ ព្រម ទាំង​ជីវភាព​រស់នៅ​របស់​បង​ប្អូន​នៅ​គ្រប់​មូលដ្ឋាន​នានា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ទៀតផង ។ ក្នុងនោះដែរ ឯកឧត្តម​វេជ្ជបណ្ឌិត ក៏​បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង ពី​ការបាត់បង់​នូវ​ធនធានមនុស្ស ដែល​ជា​សរស​ស្តម្ភ ដ៏​រឹងមាំ លើ​កិច្ច​អភិវឌ្ឍន៍​ប្រទេសជាតិ និង មូលដ្ឋាន​ខ្លួន​ឲ្យមាន​ការរីកចម្រើន ។

​ឯ​.​ឧ​វេជ្ជបណ្ឌិត សុខ ឡុង ក៏បាន គូសបញ្ជាក់ថា ដោយ​ទទួលបាន​ដំណឹង​សោទនា​កម្មនេះ​ភ្លាម សម្តេច​គិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​បាន​ចាត់តាំង​ឲ្យ​ក្រុមការងារ កាកបាទ​ក្រហម​ថ្នាក់កណ្តាល តំណាង​កាកបាទក្រហមកម្ពុជា ចុះ​មក​សួរសុខទុក្ខ លំបាក​ដល់​ក្រុម​គ្រួសារ​រងគ្រោះ ដែល​មាន​សមាជិក​គ្រួសា​រ​បាន​ស្លាប់ នៅក្នុង​ឧបត្តិហេតុ​ចុះ​ក្នុង​អណ្តូង​ទឺកលូ ។ ឯកឧត្តម​បាន​បន្តទៀតថា អំណោយ​ដែល​បាន​ប្រគល់​ជូន​ដល់​បងប្អូន​គ្រួសារ​សព និង អ្នករងរបួស​នាពេល ក្នុង​ការបំពេញ​នូវ​តម្រូវការ​ចាំបាច់រ​បស់​បងប្អូន ក្នុង​ការរៀបចំ​ធ្វើ​ពិធីបុណ្យ​ទៅ​តាម​គន្លង​ព្រះពុទ្ធសាសនា ដើម្បី​ឧទ្ទិសផលបុណ្យ​កុសល បញ្ជូន​ទៅ​ដល់​អ្នក​ដែល បាន​បាត់បង់​ជីវិត ទាំង​៧​នាក់ ឲ្យបាន​ទៅ​កាន់​សុគតិភព​ថ្មី ។ ឯ​.​ឧ​វេជ្ជបណ្ឌិត សុខ ឡុង ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​បងប្អូន ដែល​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​ទាំងអស់ ត្រូវមាន​ការយកចិត្ត​ទុក ដាក់​ខ្ពស់ ទៅលើ​សុខភាព អនាម័យ​នៅតាម​ភូមិ ដ្ឋា​ន ពិសេស​ការហូ​ង​ស្អាត ផឹក​ស្អាត សម្ខាន់​បងប្អូន​ជា​ស្ត្រី​ដែល​មាន​ផ្ទៃពោះ ត្រូវ​ទៅ​ពិនិត្យមើល​សុខភាព​របស់​ខ្លួន ឲ្យបាន​ជា​ប្រចាំខែ​នៅ​តាម​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ខ្លួន ។ ក្នុងនាម​តំណាង​កាកបាទក្រហមកម្ពុជា ឯកឧត្តម​ក៏បាន សំណូមពរ និង ធ្វើ​ការហាម​ប្រាណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំង​នៅ​ឃុំ​រំចេក ក៏​ដូច​ទូទាំង​ប្រទេស ចំពោះ​អណ្តូងទឹក ហាម​ចុះ​ជាដាច់ខាត ដោយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ ក្នុង​ការធានា​នូវ​សុវត្ថិភាព​នូវ​អាយុជីវិត​របស់​ខ្លួន​នោះ ៕
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Sr2_zpsdc6414b5.png
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Sr4_zpseedaef96.png
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Sr5_zps9407b482.png
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Sr3_zpsd74867d4.png
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Sr1_zps72ce66c4.png

មតិយោបល់