ព័ត៌មានជាតិ

មេ​ធំ​ក្រុម Anonymous Cambodia ត្រូវបាន​ចាប់​ខ្លូន​

​ជនសង្ស័យ ដែល​ជា​មុខសញ្ញា Hacker ម្នាក់ទៀត​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​០៣​ខែមិថុនា ឆ្នាំ ២០១៤ កន្លងទៅនេះ ពី​បទ​ចោទប្រកាន់ថា​បាន​រំខាន​ដល់​ប្រព័ន្ធ​គេហទំព័រ​នានា​របស់​រា​ជ​រដ្ឋាភិបាល​។​
hacker

 

 

​យោងតាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៤ នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើ​ការឃាត់ខ្លួន​មុខសញ្ញា​បន្ថែមទៀត ដែល​បាន​ធ្វើ​សកម្មភាព​វាយប្រហារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​មក​លើ​រាជរដ្ឋាភិបាល​។​

 

អានព័ត៌មាន៖ Anonymous បាន​អះអាង​ថា ខ្លួន​បាន​ជ្រៀតចូល Server ក្រុមហ៊ុន Cellcard

ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ធ្វើ​សកម្មភាព​វាយប្រហារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​មក​លើ​រាជរដ្ឋាភិបាល​មាន​ឈ្មោះ ជិន នាង​លាង​ម៉េង (​ហៅ Attacker Fiber) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ ២៥៣ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ហ៊ុន សែន​ចាក់អង្រែ​ក្រោម​។​

 

អានព័ត៌មាន៖ វីដេអូបង្ហាញពីការចាប់ខ្លូន Hacker ​ខ្មែរ កាលពីមុនថ្ងៃចូលឆ្នាំខ្មែរ

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ន​ធ្វើ​ការវាយប្រហារ​ទៅលើ​គេហទំព័រ​របស់​ស្ថាប័ន និង​អង្គភាព​ជាច្រើន​ទាំង​ឯកជន​និង​រដ្ឋ ដើម្បី​កែ​ទំព័រ​ដើម លួច​ព័ត៌មាន លួច​ទិន្នន័យ បំផ្លាញ​ប្រព័ន្ធ​សុវត្ថិភាព​បំបែក ប្រព័ន្ធ​សុវត្ថិភាព ធ្វើឲ្យ​រអាក់រអួល​ដំណើរការ​មិន​បាន ក្នុង​បំណង​បញ្ជាក់​ពី​សមត្ថភាព​របស់​ខ្លួន និង​ឆន្ទៈ​ស្វែងរក​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ​ផ្សេងៗ​និង​ដើរ​តាម​ក្រុម​របស់​ខ្លួន ដែល​មានឈ្មោះ Rogur Spy និង​ឈ្មោះ Hero។
គួរបញ្ជាក់ផងដែរថា ជិន នាង​លាង​ម៉េង ជាអ្នកគ្រប់គ្រង Anonymous Cambodia​ Page ដោយប្រើឈ្មោះ Attacker Fiber៕

 

អានអត្ថបទ៖ តើ Hacker ទាំង​ពីរ​រូប​ដែល​ទើប​ចាប់ខ្លួន​កាល​ពី​ថ្មីៗ​នេះ មាន​ទោស​ធ្ងន់ធ្ងរ​កម្រិតណា​?

មតិយោបល់