ស្ទឹងត្រែងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីជំនាញចុះត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ នៅទីប្រជុំជនផ្លូវបំបែកអូរពងមាន់ ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ជាលទ្ធផលរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
– នំកញ្ចប់ចម្រុះ ចំនួន ៦២កញ្ចប់ ស្មើនឹង ១៣គីឡូក្រាម
– ទឹកក្រូចដបធំ ចំនួន ៣ដប ស្មើនឹង ៦គីឡូក្រាម
– រ៉តឌីចំនួន ១៧កញ្ចប់ ស្មើនឹង ១គីឡូក្រាម
– ទឹកដោះគោក្មេង ចំនួន ៦ប្រអប់ ស្មើនឹង ២គីឡូក្រាម
សរុបទំនិញដកហូតបានចំនួន ២២ គីឡូក្រាម។
1700បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ និងធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង ព្រមទាំងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់