ការ៉េមក៏អាចចាត់ទុកថាជាអាហារមួយប្រភេទដែលមនុស្សជាច្រើនចូលចិត្ត ជាពិសេសគឺសម្រាប់ក្មេងៗ និងស្រីៗតែម្តង។ មិនតែប៉ុណ្ណោះការញ៉ាំការរ៉េមអាចទទួលបានថាមពលដល់សម្បូរបែបនៅក្នុងការស្រូបយកជាតិរ៉ែ វីតាមីន… ដែលអាចជួយផ្គត់ផ្គងដល់សុខភាព។
១. សម្បូរវីតាមីន
វីតាមីននៃក្រែមផ្តល់ប្រយោជន៍ដល់រាងកាយដូចជា វីតាមីន A, B6, វីតាមីន B12, C, D និង E។ លើសពីនេះទៅទៀតសារធាតុមួយចំនួននៅក្នុងអាហារមួយប្រភេទនេះមានសារៈសំខាន់សម្រាប់ការរំលាយអាហារ, បង្កើតកោសិកាថ្មី, ជួយថែរក្សាភ្នែក។
២. ការផ្គត់ផ្គងថាមពល
មិនត្រឹមតែមានតម្លៃអាហាររូបត្ថម្ភខ្ពស់នោះទេ ក្រែមអាចបន្ថែមប្រភពថាមពលរាងកាយច្រើនក្រៃលែងព្រោះវាមានផ្ទុកកាបូអ៊ីដ្រាតខ្លាញ់ និងប្រូតែអ៊ីន។ អាហារមួយនេះមិនត្រឹមតែផ្តល់ជាតិស្ករគ្រាប់គ្រាន់ វាក៏អាចផ្តល់មកនូវថាមពលសម្រាប់អ្នកដែលចង់ឡើងទម្ងន់ផងដែរ។
៣. មានជាតិរ៉ែបានច្រើន
ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ជាតិកាល់ស្យូម និងផូស្វ័រនៅក្នុងក្រែមជយយកសាង និងរក្សាឆ្អឹងឲ្យមានសុខភាពល្អ, កាត់បន្ថយហានិភ័យគ្រួសក្នុងតម្រងនោម និងហានិភ័យនៃជំងឺមហារីកពោះវៀនធំ។
៤. រំញោចខួរក្បាល
ក្រែមអាចជួយរំញោចអ័រម៉ូន ធ្វើឲ្យមានភាពរីករាយ ហើយអាចកាត់បន្ថយភាពតានតឹង។ ក្រែមត្រូវបានគេផ្សំឡើងពីទឹកដោះគោដែលមានផ្ទុកសារធតុ L-triptophane, គាំទ្រដល់ការបន្ធូរបន្ថយប្រព័ន្ធសសៃប្រសាទ។ ក្រៅពីនេះអាហារទាំងនេះក៏ជួយដល់ការការពារជំងឺគេងមិនលក់យ៉ាងមានប្រសិទ្ធភាព។
ចំណាំ៖ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកបរិភោគការ៉េមច្រើនពេក អាចបណ្តោលឲ្យមានជំងឺឈឺក្បាល, ឈឺបំពងក, ជំងឺផ្តាសាយ… ដូច្នេះសូមអ្នកយកចិត្តទុកដាក់ និងធ្វើការកំណត់នៃការញ៉ាំការ៉េម៕
មតិយោបល់