ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

យឹម តា​ស្រង់ ៖ ក្រសួង​វប្បធម៌​ខ្លាំង​បានតែ​ខ្មែរ​គ្នា​ឯង

ភ្នំពេញ៖​ទំនងជា​មាន​កំហឹង ជាមួយនឹង​ក្រសួង វប្បធម៌ កវីនិពន្ធ​របស់​ផលិតកម្ម ថោ​ន​បាន ជះ​កំហឹង​នៅលើ​ហ្វេ​សប៊ុក ដោយ​សរសេរ លើ​គណនី​របស់​ខ្លួន​រិះគន់​ចំៗ ទៅលើ ក្រសួង​មួយ​នេះ ។​កាល ពី​ថ្ងៃ​ទី ៤ ខែ មិថុនា ឆ្នាំ ២០១៤ កវី​វ័យក្មេង ចំណេះដឹង តាក់តែង​និពន្ធ​ចម្រៀង ពេញ​ខួរ យឹម តា​ស្រង់ បាន សរសេរ​នៅលើ គណនី ហ្វេ​សប៊ុក​របស់ខ្លួន ដោយ​ជះ​កំហឹង រិះគន់​ទៅ​លើ ក្រសួង​វប្បធម៌​ថា “​គ្រាន់​តែ​អង្គុយ​៤​ម៉ោង​សោះ​រើស​បទ​ភ្លេងចិន និង​ថៃ​ពិរោះៗ​អាច​ធ្វើ​ជា​បទ​ខ្មែរ​បាន​ឡើង​៧០​បទ ចំលង​ភ្លេង​គេ​លឿន​អ៊ីចឹង​មិនបាច់​ហត់​ច្រើន​ដូច​អង្គុយ​ធ្វើ Melody ថ្មី​ខ្លួនឯង Melody ថ្មី​មួយ​ថ្ងៃ​អត់​បាន មួយ​បទ​ផង ចំលង​ខ្លះទៅ​ដើម្បី​លើក​មុខមាត់​ក្រសួង​វ​ប្បធម័​ខ្មែរ​យើង​ខ្លះ ព្រោះ​ក្រសួង​បាន​តែ​បិទ Karaoke បទ​ខ្មែរ ចំណែក​បទ​បរទេស​ចាក់​ពេញ​ទូ​រទស្ស​ន៏​សុទ្ធតែ​រាំ​សិច​ស៊ី​ហូ​សហេតុ​កោតតែ​អោយ​ចាក់ ខ្លាំង​បាន​តែ​ខ្មែ​រឯង​” ។​

​ការរិះគន់​ដែល​បង្កប់ន័យ​ទៅលើ​ក្រសួង​វប្បធម៌ ដូច​យក​អាចម៌ ជះ​ទាំង​កន្ធោ​នេះ ត្រូវបាន​គេ​ជឿជាក់ថា “​កវី យឹម តា​ស្រង់ ខឹង នឹង​ក្រសួង​វប្បធម៌ ដែល​បើក​ភ្នែក​ម្ខាង បិទ​ម្ខាង ស្តាប់​លិច ចេញ​កើត ខណៈ​កន្លងមក បាន​ហាមប្រាម​មិន​ឲ្យ​បទ របស់​ផលិតកម្ម ថោ​ន ផ្សព្វផ្សាយ​ពេញទី លើ​កញ្ជក់​ទូរទស្សន៍ ដោយ​ថា បទ​ផលិតកម្ម​ថោ​ន ដែល​ចេញ​សម្រាប់​ពិធី​ចូលឆ្នាំ កន្លងមក សុទ្ធសឹងតែ​បង្កប់ន័យ អាសអាភាស ” ។ ភាពលំអៀង​នេះ ហើយ ដែល​ជា​ដើមហេតុ ធ្វើឲ្យ កវី យឹម តា​ស្រង់ រិះគន់​ទៅ​លើ​ក្រសួង ថា​គ្មាន​ភាពយុត្តិធម៌ សម្រាប់​ខ្លួន និង ផលិតកម្ម ដោយ មើលឃើញ​តែ​ផលប្រយោជន៍​ចូល​ក្នុង​ហោប៉ៅ ដោយ​អនុញ្ញាតិ ឲ្យ​បទ បរទេស ដែល​មាន​លក្ខណៈ សិច​ស៊ី ចាក់​ពាស់ពេញ ទូរទស្សន៍ ទៅវិញ ។​

​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ មហាជន ជាច្រើន ក៏​មាន​ប្រតិកម្ម ដែរ ជាមួយនឹង​ក្រសួង​វប្បធម៌ ជាពិសេស អ្នកលេង​ហ្វេ​សប៊ុក ដែល​ជា​មិត្ត​របស់ យឹម តា​ស្រង់ បាន​បញ្ចេញ​មតិ​ថា “​ក្រសួង​វប្បធម៌​ធ្វើការ មិន​កើត​នោះ​ទេ អភិរក្ស​ជ្រុល​ពេក​” ។ តើ​ចំណុច​រិះគន់​របស់ អ្នកលេង​ហ្វេ​សប៊ុក និង កវី​ខាងលើ ក្រសួង មានប្រតិកម្ម អ្វី​ដែរ ដើម្បី​ឆ្លើយតប ? ៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/YemTasrong_zps7ba0b329.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/YemTasrong_zps8ac27bd6.png

មតិយោបល់