ព័ត៌មានជាតិ

ថវិកា​ចំនួន​ជាង​៣,៧​លាន ដុល្លារ​អាម៉េរិក​សម្រាប់​គម្រោង​គ្រប់គ្រង​ឧទ្យាន អង្គរ​ដោយ​ចីរភាព​ត្រូវបាន​ខាង ញ៉ូវ​ហ្សលេន​ផ្តល់ឲ្យ

​ដើម្បី​អនុវត្តន៍​គម្រោង លើកស្ទួយ​បេតិ ក​ភណ្ឌ សហគមន៍​អង្គរ និង​សេដ្ឋកិច្ច​ក្នុង ឱកាស​កិច្ច ប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល ថែរក្សា និង​អភិវឌ្ឍ​រមណីយដ្ឋាន ប្រវត្តិសាស្ត្រ​អង្គរ (ICC-Angkor) រដ្ឋាភិបាល​ញី​វហ្សី​ឡេន​បាន​ផ្ដល់​ថវិកា​ចំនួន ៣ ៧៥៣ ៣៤០ ដុល្លារ​សហរដ្ឋ​អាម៉េរិក ដល់​អាជ្ញាធរ​អប្សរា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​តំណាង ញ៉ូវ​ហ្សលេន មាន​លោក ប្រិ​ន រ៉ាប់​សុន ប្រចាំ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃឡង់ បាន​ហត្ថលេខា​ផ្តល់​ថវិការ​នេះ ជាមួយនឹង​ឯកឧត្តម​ប៊ុន ណា​រិទ្ធ កាលពី​ថ្ងៃ​ទី ០៤ ខែមិថុនា ឆ្នាំ ២០១៤-​នេះ​យើង​តាម សេចក្តី​ប្រ កាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ។​

​គម្រោង​ផ្តល់​ប្រាក់​បន្ត​នេះ​គឺជា​គម្រោង​ថ្មី ដោយ​ធ្វើ​បន្ត​ពី​គម្រោង​ចាស់ “​គម្រោង​គ្រប់គ្រង​ធនធានធម្មជាតិ​អង្គរ និង​លើកតម្កើង​ជី​ភាព​) ” ដែល​មាន​រយៈ ៥ ឆ្នាំ ដោយ​ចាប់ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១៣ ហើយ​ទើបតែ​ចប់​កាលពី​ខែ កញ្ញា​កន្លងមកនេះ ដោយ​ប្រើប្រាស់​ទឹកប្រាក់​ប្រមាណ ២ លាន​ដុល្លារ ។ ដោយឡែក​ទឹកប្រាក់ ៣ ៧៥៣ ៣៤០ ដុល្លារ​សហរដ្ឋ​អាម៉េរិក ដែល​ខាង ញ៉ូវ​ហ្សលេន ផ្តល់​ឲ្យ​នេះ គឺ ធ្វើ​លើ​គម្រោង “​គ្រប់គ្រង​ឧទ្យាន​អង្គរ​ដោយ​ចីរភាព ” ការពារ​បេតិកភណ្ឌ ព្រមទាំង​ផ្ដល់​ការរីកចម្រើន​សេដ្ឋកិច្ច និង​ធានាបាន​នូវ​សន្តិសុខ​ស្បៀង ជូន​ប្រជាជន ដែល​រស់នៅ​ក្នុង​ឧទ្យាន​អង្គរ​ផងដែរ​៕​
Buddhist_monks_in_front_of_the_Angkor_Wat
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/04_zpse8073a78.jpg

មតិយោបល់