ព័ត៌មានជាតិ

រថយន្ត​ដឹក​ទឹក​សុទ្ធ​បុក​គោ​ប្រកាច់​១​ក្បាល ម្ចាស់​រថយន្ត​ទាមទារ​សំណងរ​ក​ម្ចាស់​មិនឃើញ

​កំពង់ឆ្នាំង ៖​សត្វ​គោ​១​ក្បាល​ដើរ​ឆ្លង​ផ្លូវជាតិ​ត្រូវ​បាន​រថយន្ត​ហ៊ីយ៉ាន់ដាយ​មួយ​គ្រឿង​បុក​ប្រកាច់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ចំណែក​រថយន្ត​បាន​រង​ការខូចខាត​មួយ​ចំហៀង​ខាងស្តាំ​ផ្នែក​ខាងមុខ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃទី​០៤ ខែ មិថុនា ឆ្នាំ​២០១៤ នៅលើ​ផ្លូវ ជាតិ​លេខ​៥​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៥.៨៦ ក្នុង​ភូមិ​ព្រៃពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។

​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បានអោយ​ដឹង ៖​ថា​មុនពេល​កើតហេតុ​មាន​រថយន្ដ​មួយ គ្រឿង​ម៉ាក​ហ៊ី​យ៉ាន់​​ដាយ ពណ៌​ទឹកប៊ិ​១​គ្រឿង​ពាក់​ស្លាក​លេខ​៨០៩៨​ភ្នំពេញ​៣ ដែល​បើកបរ​ដោយ​ឈ្មោះ មាស ម៉ា​នី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​រស់នៅ​ព្រៃ​សាលា ស្រុក​បន្ទាយមាស ខេត្ត​កំពត ជា​កម្មករ​បើក​បររថ​យន្ត​អោយ​ក្រុមហ៊ុន ទឹកបរិសុទ្ធ​ស៊ុប​​ភើ​ហាយ​ធិ​ច​។ បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង លុះ​ពេល​មកដល់​ចំណុច​កើត ហេតុ​ស្រាប់តែ​មាន​គោ​មួយ​ក្បាល​​រត់​ឆ្លង​ផ្លូវជាតិ ពេល​នោះ​អ្នកបើករថយន្ត​ជាន់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅ​បុក​គោ​១​ក្បាល​នោះ​ប្រកាច់​នៅ​និង​កន្លែង​។​

​ពេលនោះ​សមត្ថកិច្ច​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ ម្ចាស់​រថយន្ត​បាន​រក​ម្ចាស់​គោ​ដើម្បី​ទាមទារ​អោយ​​ម្ចាស់​គោ​សង​ថ្លៃ​ខូចខាត​រថយន្ត ប៉ុន្តែ​ម្ចាស់​គោ​មិនឃើញ​ចេញមុខ​ទទួលខុសត្រូវ​ឡើយ​។​សមត្ថកិច្ច​ក៏​បាន​ដឹកយក​​គោ​និង​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​គោ​និង​កសាង​សំណុំ​
​រឿង​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​គេ​សង្កេតឃើញ​សព្វថ្ងៃ​សត្វ​គោ​ក្របី​ត្រូវបាន​គេ​ប្រលែង​អោយ​ដើរ​ពាសវាល​ពាសកាល ហាក់ដូចជា​គ្មាន​ម្ចាស់ ពេល​បង្ក​គ្រោះថ្នាក់​មិន​ឃើញ​ម្ចាស់​ចេញមុខ​ដោះស្រាយ​នោះឡើយ​៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/2014-06-05_144001_zps622e2f02.png

មតិយោបល់