ងាកទៅមើល World Cup កាលពីឆ្នាំ ២០០៦ កីឡាករប្រធានក្រុម និងជាខ្សែការពារលោក Fabio Cannavaro គឺជានិម្មិតរូបដ៏សំខាន់ សម្រាប់អ៊ីតាល ក្នុងអំឡុងប្រកួត World Cup 2006 ដោយបង្ហាញជំហរការពារដ៏រឹងមាំ ដោយជួយឲ្យអ៊ីតាល លុត អាល្លឺម៉ង់ ២ – ០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងចុងក្រោយ នៅវគ្គ ផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ World Cup 2006 ដោយជំហរការពាររបស់ Fabio Cannavaro យ៉ាងរឹងមាំ បានធ្វើឲ្យ អ៊ីតាល ស្មើ ជាមួយនឹងបារាំង ដោយលទ្ធផល ១ -១ ក្នុងរយៈពេល ៩០ នាទី និងឈានដល់ការស៊ុតប៉េណ័លទី ដោយឈ្នះ ៥ – ៣ ផងដែរ ។
លទ្ធផល ៥ -៣ នេះបានជួយឲ្យអ៊ីតាលី លើកពាន World Cup 2006 ។ ក៏ប៉ុន្តែសម្រាប់ World Cup 2014 បើទោះបីជាមានជំហរ និងជញ្ជាំងរឹងមាំកាលពីឆ្នាំ ២០០៦ តែ ក្នុងខែនេះ អ៊ីតាលី ហាក់មិនសូវបោះឈ្មោះ លើបណ្តាញផ្សព្វផ្សាយ ដោយមិនទទួលការចាប់អារម្មណ៍ ខណៈដែលគេផ្តោតលើ អាល្លឺម៉ង់ និង អេស្ប៉ាញ ។
បញ្ជាក់ផងដែរថាសម្រាប់ Fabio Cannavaro នៅពេលបច្ចុប្បន្ន មានអាយុ ៤០ ឆ្នាំ ជាជំនួយការនៅក្លិប Al-Ahli ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
https://i1272.photobucket.com/albums/y389/domneng/3D/Fabio-Cannavaro_zps2e690fe9.jpg
មតិយោបល់