ព័ត៌មានជាតិ

របួស Robin van Persie មាន​លក្ខណៈ​តិច​តូច​បំផុត ដែល​មិន​ជះ​ឥទ្ធិពល​ដល់ World Cup

​កីឡាករ Robin van Persie ទម្រង់​លេង​របស់ខ្លួន មាន​ការធ្លាក់ចុះ ដោយសារ​តែ​ជុំវិញ​នៃ​បញ្ហា​កាយសម្បទា​របស់ខ្លួន ដែល​ធ្វើឲ្យ​មាន​ការបារម្ភ សម្រាប់​ព្រឹត្តិការណ៍ World Cup បើទោះបីជា​អាច​លេង​ក្នុង​រយៈពេល ៤៥ នាទី​ពេញ​ក៏ដោយ ដោយ​ជួយ​ឲ្យ ហុ​ល្លង់​ឈ្នះ វែល ក្នុង​លទ្ធផល ២ – ០ ។
https://i1272.photobucket.com/albums/y389/domneng/3D/persie-holland_zps21ec8522.jpg
​ខ្សែប្រយុទ្ធ​បិសាច​ក្រហម រូបនេះ បាន​ជួយ​ឲ្យ មិត្ត​រួម​ជាតិ Arjen Robben បំប៉ោង​សំណាញ់ បើកឆាក​នាំមុខ ក៏​ប៉ុន្តែ​នៅ​តង់​ទី ២ Robin van Persie ដូចជា​មាន​បញ្ហា​ជង្គង់ ក៏​ត្រូវ​បាន​ដូរ​ចេញ​តែ​ម្តង ។

​កីឡាករ Van Persie បាន​និយាយថា “​នេះ​គេ​មិនមែន​ហៅ​វា​ថា​របួស​នោះទេ តែ​វា​មក​ពី​ខ្ញុំ​មិន​ប្រុងប្រយ័ត្ន ” ។​អ្នក​ចាត់ការ​ទូទៅ​របស់​ហុ​ល្លង់​លោក Louis Van Gaal ដែល​នឹង​ដឹកនាំ​ក្រុម​បិសាច​ក្រហម​នៅ​រដូវ​កាល​ក្រោយ បានឲ្យដឹងថា “​គាត់​មាន​របួស​តិច​តូច​បំផុត ដែល​នេះ​បញ្ជាក់ថា Robin van Persie មាន​ភាព​ប្រសើរ​ជាង​មុន តែ​មិន​ប្រថុយឲ្យ​លេង​ដល់ច​ប់តង់​ទី ២ នោះដែរ​” ៕​
វីដេអូ ហុល្លង់លុត វែល ២ – ០ ៖

មតិយោបល់