ការលាងសម្អាតចានមិនធានាដល់សុខភាពឡើយសម្រាប់ស្ត្រីមេផ្ទះគ្រប់រូប ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ជាច្រើនដល់សុខភាពប្រសិនបើមិនបានប្រុងប្រយ័ត្ន។
អាឡែហ្សីស្បែកដៃ
បើយោងតាមការស្រាវជ្រាវដោយក្រុមអ្នកជំនាញ ភាគច្រើននៃសាប៊ូលាងចានមានសារធាតុគីមីដូចជា Benzy, Polyethylene, សូដ្យូម, ក្លរីន… វាជាសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងខ្លាំងណាស់។ ការមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងសារធាតុទាំងនោះ នៅពេលលាងចានអាចបណ្តោលឲ្យអាឡែស៊ី ឬរលាក ដែលធ្វើឲ្យស្បែកដៃរបក ស្បែកដៃកាន់តែស្តើងទៅៗ អាចបង្កឲ្យមានអាការៈធ្ងន់ធ្ងរ។
ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ
សមាសភាពគីមី នៃទឹកលាងចាន ប្រសិនបើលាងដោយដៃផ្ទាល់អាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារនៅពេលដែលអ្នកបរិភោគអាហារ។ ជាពិសេសវាអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះ, មាត់, ធ្វើឲ្យអង់ស៊ីមរំលាយអាហារថយចុះ។ ជាងនេះទៅទៀតបើយើងប្រើសាប៊ូលាងចានក្លែងក្លាយ រឹតតែមានហានិភ័យដល់សុខភាពថែមទៀត។ ជាតិគីមីដែលនៅសេសសល់ក្រោយពេលលាងសម្អាត អាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។
គំរាមកំហែងដល់ប្រព័ន្ធដង្ហើម និងសសៃប្រសាទ
រសជាតិរួមជាមួយសារធាតុគីមីនៅក្នុងទឹកសាប៊ូលាងចាន ដែលមានប្រភពដើមមិនច្បាស់លាស់ អាចងាយនឹងប៉ះពាល់តាមរយៈដង្ហើម។ នេះជាបញ្ហាអវិជ្ជមានដល់សួត ,ប្រព័ន្ធដង្ហើម, ពិបាកដកដង្ហើម និងគំរាមកំហែងដល់សសៃប្រសាទ បង្កើនហានិភ័យដល់ផ្នែកដែលពាក់ព័ន្ធ។
ហានិភ័យនៃជំងឺមហារីក
ការប៉ះពាល់ទៅនឹងការលាងចានដែលមានគុណភាពមិនល្អ ជាញឹកញាប់អាចធ្វើឲ្យប៉ះពាល់ដល់ស្បែកដូចជា កាត់កាត់ស្បែក, ស្បែកស្តើង, និងនាំឲ្យមានការរលាក យូរទោអាចបង្កឲ្យមានជំងឺមហារីក។ នេះដោយសារតែសារធាតុគីមីពុលដែលបណ្តោលឲ្យកោសិកាស្បែកត្រូវបំផ្លាញ់ ដូច្នេះយើងគួរតែមានការប្រុងប្រយ័ត្នឲ្យខ្លាំងនៅពេលើប្រើប្រាស់វា៕
https://i1272.photobucket.com/albums/y389/domneng/3D/14019538511_zpse25701f8.jpg
មតិយោបល់