ព័ត៌មានជាតិ

ហេតុផល​ដ៏​សំខាន់ ដែល​យើង​គួរតែ​ញ៉ាំ​អាហារ​ពេលព្រឹក​

រឿង​ដែល​អាក្រក់​បំផុត​សម្រាប់​សុភាពនារី គឺថា​តែងតែ​គិតថា​ខ្លួនឯង​ចាស់ ដូច្នេះ​អ្នក​មិន​ដែល​មើលឃើញ​ខ្លួនឯង​នៅ​ក្មេង​ទៀត​ទេ​។ ប៉ុន្តែ​មាន​វិធី​មួយ​ចំនួន ដែល​សុភាពនារី​គ្រប់​រូប​ត្រូវ​ចៀសវាង​ធ្វើ​នៅ​ពេល​ព្រឹក ទើប​មើលទៅ​មិនសូវ​ចាស់​។ ការ​គេ​ង​បាន​គ្រប់គ្រាន់​អាច​ជួយ​កាត់បន្ថយ​ភាព​អស់កម្លាំង និង​ធ្វើឲ្យ​មាន​កម្លាំង​ឡើងវិញ​សម្រាប់​ថ្ងៃ​ថ្មី​។ ទោះជា​យ៉ាងណា​ក៏ដោយ កំហុសឆ្គង​របស់​មនុស្ស​មួយចំនួន​ជឿថា​ការ​គេង គឺ​ល្អ​សម្រាប់​សុខភាព និង​ជា​ពិសេស​នោះ​ជួយ​ឲ្យ​ក្មេងៗ​លូតលាស់​ធំធាត់​បានល្អ​។ យោង​តាម​ការស្រាវជ្រាវ​បានបង្ហាញ​ថា ខ្យល់​ដែល​មាន​នៅក្នុង​បន្ទប់​គេង​ផ្ទុក​ទៅដោយ​បរិមាណ​យ៉ាងច្រើន​នៃ​បាក់តេរី កាបូន​ឌីអុកស៊ីត និង​ធូលី​… នឹង​បំផ្លាញ​ដល់​ផ្លូវដង្ហើម ដែល​បណ្តាល​ឲ្យ​រលាក​បំពង់​ក ក្អក វិលមុខ និង​ឈឺក្បាល ព្រមទាំង​ការចង់ចាំ​ផង និង​ការស្តាប់​ផងដែរ​។ លើសពីនេះទៅទៀត ក្រោយ​ពី​គេង​បាន​មួយ​យប់ ពោះ​របស់​អ្នកនឹង​ចាប់ផ្តើម​ឃ្លាន​ខ្លាំង​។ ប្រសិនបើ​អ្នក​មិន​ផ្តល់​អាហារ​ដល់​ពោះ​ទេនោះ វា​អាច​នឹង​បង្អាក់​ប្រព័ន្ធ​រំលាយ​អាហារ វា​នឹង​បំផ្លាញ​ក្រពះ​ពោះវៀន ធ្វើឲ្យ​កើតរោគ​រលាក​ក្រពះ រោគ​ដំបៅ​ក្រពះ កើត​ជម្ងឺ​ចាក់​ច្រាស និង​ជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត​។ ដូច្នេះហើយ អ្នក​គួរតែ​យកចិត្តទុកដាក់​លើ​ពេលវេលា​គេង​ឲ្យបាន​ត្រឹមត្រូវ និង​ទម្លាប់​នៃ​ការ​គេង​បាន​គ្រប់គ្រាន់​ធ្វើឲ្យ​ជីវិត​កាន់តែ​ប្រសើរ​ឡើង​។​

​ការធ្វើ​លំ​ហាត់ប្រាណ​ក្រោយពេល​ភ្ញាក់​ពី​គេង​
​មនុស្ស​ជាច្រើន​តែងតែមាន​ទម្លាប់​ធ្វើ​លំ​ហាត់ប្រាណ​ក្រោយ​ពេល​ភ្ញាក់​ពី​គេង គិត​បែប​នេះ​គឺ​ខុស​ហើយ​។ ការធ្វើ​លំ​ហាត់ប្រាណ​បាន​ទៀងទាត់ បង្កើត​ជា​ទម្លាប់​ដែល​នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​សុខភាព​មនុស្ស​។ ទោះជា​យ៉ាងណា​ក៏ដោយ ការធ្វើ​លំ​ហាត់ប្រាណ​គួរតែ​ធ្វើ​នៅ​ពេល​ក្រោយ គឺ​នៅ​ពេល​ក្រោក​ឡើង​ពី​គេង​។ ប្រសិនបើ​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​ភ្លាម​ក្រោយពី​បើកភ្នែក​ភ្លាម នោះ​រាងកាយ​របស់​អ្នក​មិន​ទាន់​ទទួលបាន​នៅ​ឡើយ វា​នឹង​ងាយ​ប៉ះពាល់​ដល់​សរសៃឈាម​បេះដូង និង​សរសៃឈាម​ខួរក្បាល​។​

​ការ​មិន​ទទួល​ទាន​អាហារ​ពេលព្រឹក​
​យោង​ទៅ​តាម​ការវិភាគ​នៃ​អ្នកជំនាញ​ផ្នែក​ចំណីអាហារ​បានឲ្យដឹងថា អាហារ​ពេលព្រឹក គឺ​សំខាន់​បំផុត​សម្រាប់​ថ្ងៃ​ថ្មី​។ ក្រោយពេល​គេង​អស់​មួយ​យប់ រាងកាយ​របស់​អ្នក​ត្រូវ​ការរៀបចំ ដើម្បី​ចាប់ផ្តើម​ធ្វើការ​និង​សិក្សា​នៅ​ថ្ងៃ​ថ្មី​។ ដូច្នេះ អ្នក​គួរតែ​បន្ថែម​បរិមាណ​សារធាតុចិញ្ចឹម​ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​ឲ្យ​រាងកាយ​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ប្រសិនបើ​អ្នក​មិន​ទទួល​ទាន​អាហារ​ពេលព្រឹក ទេនោះ វា​នឹង​មាន​គ្រោះថ្នាក់​ច្រើន​ទៅ​ដល់​រាងកាយ​។​

– ការ​មិន​ទទួល​ទាន​អាហារ​ពេលព្រឹក នឹង​បណ្តាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់ចុះ​។ ក្រោយ​ពី​គេង​អស់​មួយ​យប់ សារធាតុចិញ្ចឹម​នៅក្នុង​រាងកាយ​ត្រូវបាន​ប្រើ​អស់​។ ដូច្នេះ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ធ្លាក់ចុះ ប្រសិនបើ​អ្នក​មិន​ទទួល​ទាន​អាហារ​ពេលព្រឹក​នោះទេ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​បន្ត​ធ្លាក់ចុះ ដែល​នឹង​ធ្វើឲ្យ​អ្នក​ស្លេកស្លាំង អស់ដៃ​អស់ជើង អស់កម្លាំង និង​អាច​បណ្តាល​ឲ្យ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​ថា​បាន​។​

– ការ​មិន​ទទួល​ទាន​អាហារ​ពេលព្រឹក នឹង​ផ្តល់​ផលប៉ះពាល់​ដល់​ការចងចាំ​របស់​យើង​។ យោង​ទៅតាម​អ្នកជំនាញ​បានឲ្យដឹងថា ថាមពល​ខួរក្បាល​បានមក​ពី​គ្លុយកូស ដែល​អាច​ត្រូវបាន​ប្រមូលផ្តុំ​នៅ​ក្នុង​ថ្លើម និង​តម្រងនោម​អាច​ផ្ទុក​បាន​រហូត​ដល់​ទៅ ៨ ម៉ោង​។ ប្រសិនបើ​អ្នក​មិន​ទទួល​ទាន​អាហារ​ពេលព្រឹក​ទេ វា​អាច​ធ្វើ​ឲ្យ​ខ្វះ​ថាមពល​ក្នុង​ខួរក្បាល និង​ធ្វើឲ្យ​ការចងចាំ​ធ្លាក់ចុះ​។​

– ការ​ដែល​មិន​ទទួលទាន​អាហារ​ពេល​ព្រឹក​អាច​បណ្តាលឲ្យ​មាន​គ្រួស ឬ​ខ្លាញ់​ក្នុងប្រ​ម៉ាត់​។ ពេលព្រឹក​ពោះ​នៅ​ទទេ​ស្អាត កម្រិត​បំពេញ​នៃ​ខ្លាញ់​ក្នុងប្រ​ម៉ាត់មាន​នៅក្នុង​ទឹកប្រ​ម៉ាត់ នឹង​ឡើង​ខ្ពស់ ដូច្នេះ​ការ​ទទួលទាន​អាហារ​ពេលព្រឹក​អាច​ជួយ​ដល់​ប្រព័ន្ធ​បញ្ចេញ​ចោល​នៃ​ទឹកប្រម៉ាត់​ក្នុង​ថង់​ប្រ​ម៉ាត់​។ ក្រោយ​ការ​ស្ទាបស្ទង់​ចំពោះ​សុភាព​នារី​ដែល​កើត​ជំងឺ​គ្រួស​ក្នុងប្រ​ម៉ាត់ អ្នកប្រាជ្ញ​ជនជាតិ​អង់គ្លេស​បាន​រកឃើញថា​អ្នកជំងឺ​ភាគច្រើន​ដែល​កើត​ជំងឺ​គ្រួស​ក្នុងប្រ​ម៉ាត់ ដោយសារ​ការ​មិន​ទទួលទាន​អាហារ​ពេលព្រឹក​ក្នុង​រយៈពេល​យូរ​។​

​ដូច្នេះ​មិន​ត្រឹម​តែ​យើង​គួរតែ​ទទួល​ទាន​អាហារ​ពេលព្រឹក​ប៉ុណ្ណោះ​ទេ តែ​ក៏​គួរ​យកចិត្តទុកដាក់​លើ​គុណភាព​នៃ​អាហារ​ពេលព្រឹក​ផងដែរ​។ មនុស្ស​មួយចំនួន​គិតថា​៖ “​អាហារ​ពេលព្រឹក​គឺ​ជា​មាស អាហារ​ថ្ងៃត្រង់​គឺជា​ប្រាក់ និង​អាហារ​ពេល​ល្ងាច​ក៏​ដូចគ្នា​” ទទួលទាន​អាហារ​ពេលព្រឹក​ជា​រៀងរាល់ថ្ងៃ​ហើយ​នេះ​គឺ​មធ្យោបាយ​ដែល​សំខាន់បំផុត ដើម្បី​ឲ្យ​យើង​មាន​អាយុ​វែង​៕​

 

មតិយោបល់