(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC) បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការ ជំងឺ COVID-19 សរុប ២១៣,៣៨៨,២៣៨ដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស។
បើតាម CDC មនុស្សសរុប ១៣៣,២៦៦,៩៩៥នាក់ (ជាង ៤០%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ៨៦,២៣៣,៥០៦នាក់ (ជិត ២៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស (គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ពេលវេលានៅសហរដ្ឋអាមេរិក)។
ទិន្នន័យខាងលើត្រូវបានបូកសរុប ពីអ្នកចាក់វ៉ាក់សាំងប្រភេទ «ចាក់ពីរដូស» របស់ក្រុមហ៊ុន Pfizer-BioNTech និង Moderna ព្រមទាំងវ៉ាក់សាំងប្រភេទ «ចាក់តែមួយដូស» របស់ក្រុមហ៊ុន Johnnson & Johnson៕
Reuters៖ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១
មតិយោបល់