ព័ត៌មានជាតិ

ករណី​ដួលសន្លប់​របស់​កម្មករ មាន​ការកើនឡើង​បើ​ប្រៀប​ធៀបនឹង​ឆ្នាំ​២០១៣

​ព្រឹក​ថ្ងៃ​ទី ០៥ ខែមិថុនា ឆ្នាំ ២០១៤ នៅ​រោងចក្រ Callisto Apparel Cambodia Co,Ltd. មាន​ពិធី​ផ្សព្វផ្សាយ​អប់រំ​ស្ដី​ពី​លក្ខខណ្ឌ​អនាម័យ​សុវត្ថិភាព​ការងារ និង​អត្ថប្រយោជន៍ រប​សន្ដិសុខ​សង្គម ស្ថិតនៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ លោក ហា​ន់ នព្វ​គន្ធ សមា ជិក​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ​ករណី​សន្លប់ និង​បង្ការ​គ្រោះថ្នាក់​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា តាម​ការកត់សម្គាល់ លើ​ករណី​ដួលសន្លប់ របស់​កម្មករ និយោជិត​ក្នុង​ឆ្នាំ ២០១៤ នេះ​ភាគច្រើន​កើតឡើង​ចំពោះ​រោងចក្រ​ថ្មី​ទាំងអស់ ហើយ ចំណែក​រោងចក្រ​ដែល​ក្រសួង​បាន​ធ្វើ​ការផ្សព្វផ្សាយ អប់រំ និង​បណ្ដុះបណ្ដាល​ដល់ កម្មករ និយោជិត កន្លងមក​នោះ មិន​មាន​ករណី​ដួលសន្លប់​ទេ​។​

​លោក​បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ ២០១៤ នេះ​ដោយសារ​ស្ថានភាព​បរិយាកាស​មាន​ការ ប្រែប្រួល និង​បញ្ហា​អាកាសធាតុ​ក្ដៅ ខ្លាំង​ជាង​ឆ្នាំកន្លងមក ជា​កត្ដា​បណ្ដាល​ធ្វើឲ្យប៉ះពាល់​ដល់ បញ្ហា​សុខភាព​របស់​កម្មករ និយោជិត ដែល​កំពុង​ធ្វើ​ការងារ នៅតាម រោងចក្រ សហគ្រាស ។ លោក​បាន​ពន្យល់ថា ក្នុង​រយៈពេល​នៃ​ការបណ្ដុះបណ្ដាល និង​ការផ្សព្វផ្សាយ​កន្លងមក​នេះ កម្មករ និយោជិត​នៅតាម​រោងចក្រ​សហគ្រាស​អស់​ទាំងនោះ​មិន​មាន​បញ្ហា​អ្វី ដែល​ទាក់ទង នឹង​ការដួលសន្លប់​នោះទេ ប៉ុន្ដែ​មាន រោងចក្រ​មួយ​ចំនួន​ទៀត​ដែល​ក្រសួង​មិន​ទាន់​ធ្វើការ​ផ្សព្វ ផ្សាយ​ឃើញថា កម្រិត​នៃ​ការយល់ដឹង​ទាក់ទង​នឹង​សុខភាព សុវត្ថិភាព​ការងារ​ក៏ដូចជា​លក្ខ ខណ្ឌ​ការងារ កម្មករ​ទាំងនោះ​ហាក់បីដូចជា​មិនទាន់​មាន​ការយល់ដឹង ឬក៏​ខ្វះ​ការ​តាំងចិត្ត និង ការតាំង​អារម្មណ៍​នៅពេល​ដែល​ជួប​បញ្ហា​អ្វី​កើតឡើង ពួកគាត់​ឆាប់​ទទួល​ការភ័យខ្លាច និង ឆាប់​មាន​បញ្ហា​នៃ​ការដួលសន្លប់ ជា​បន្ដបន្ទាប់ ។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​បង្ហាញ ថា ក្នុង​ដើមឆ្នាំ ២០១៤ នេះ​ករណី​ដួល សន្លប់​របស់​កម្មករ និយោជិត នៅ​កន្លែង​ធ្វើ​ការងារ​មាន ចំនួន​ប្រមាណ ៦៦៦ នាក់​ក្នុង ១៣ រោងចក្រ​នៅ​តាម​បណ្ដា​រាជធានី ខេត្ដ ។ បើ​ប្រៀបធៀប​ក្នុង រយៈពេល​ដូចគ្នា​ក្នុង​ដើមឆ្នាំ ២០១៣ ឃើញថា ចំនួន​នេះ​មាន​ការកើនឡើង ពោល​គឺ​ក្នុង​ដើម ឆ្នាំ ២០១៣ មាន​ករណី​ដួលសន្លប់​របស់​កម្មករ និយោជិត​ប្រមាណ ៣០០ នាក់ និង​មាន​រោង ចក្រ​ចំនួន ៥ នៅ​ទូទាំង​ប្រទេស​៕​
https://i1272.photobucket.com/albums/y389/domneng/3D/009b466e-d980-4f5d-b7fa-8ec0516d4515_zps605c26f5.jpg

មតិយោបល់