តារាសម្តែងអាមេរិកនាង Dakota Fanning បានបង្ហាញខ្លួនសារជាថ្មី ជាមួយនឹង មិត្តប្រុសរបស់នាង ក្នុងខ្សែភាពយន្ត “Very Good Girls” ។
រឿង “Very Good Girls” គឺជាខ្សែភាពយន្តបែបយុវវ័យ ដែលដឹកនាំសម្តែងដោយ លោក ស្រី Naomi Foner និងជាអ្នកសរសេររឿងនេះផងដែរ ដោយបានចេញ Trailer ដំបូងកាលពីថ្ងៃទី ៤ ខែ មិថុនា ។ ក្នុងរឿងនេះដែរ ពិតជាធ្វើឲ្យ ទស្សនិកជន ចាប់អារម្មណ៍ខ្លាំងណាស់ជាមួយនឹង នាង Dakota Fanning អាយុ ២០ ឆ្នាំ សម្រាប់តួនាទីរបស់នាងក្នុងខ្សែភាពយន្ត ដោយសម្តែងជា Lilly ដែលជាក្មេងស្រីម្នាក់ សុបិន្តបាត់បង់ព្រហ្មចារីយ៍មុននឹងចូល មហាវិទ្យាល័យ ។ ក្នុងឈុតរឿងនេះដែរនាងបានលះបង់ព្រហ្មចារីយ៍របស់នាង មុនចូលមហាវិទ្យាល័យ ដោយឲ្យទៅ មិត្តប្រុស David (Boyd Holbrook) ជាបុរសសង្ហារលក់ការ៉េម។
បញ្ជាក់ផងដែរថា រឿង Very Good Girls នេះដែរនឹងដាក់បញ្ជាំងក្នុងរោងកុនដោយមានដែនកំណត់ នៅថ្ងៃទី ២៥ ខែ កក្កដា ខាងមុខ៕
ទស្សនាឈុត Trailer រឿង “Very Good Girls” ដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់