អង់គ្លេស៖បញ្ហារឿងអាស្រូវផ្លូវភេទរបស់ Wayne Rooney នៅតែចោទជាបញ្ហា ខណៈមានរឿងលើគ្រែជាមួយនឹងស្រីពេស្យា ជាយូរឆ្នាំមកហើយនោះ ។
ជាមួយនឹងការងើបឡើងវិញពីរបួស កីឡាករ Wayne Rooney បានសង្ឈឹមយ៉ងមុតមាំថា អាចនឹង ជួយឲ្យអង់គ្លេសឈ្នះពាន នៅ World Cup ។ កាលពីពេលកន្លងទៅនេះ ក្នុងការប្រកួតកម្តៅសាច់ដុំជាមួយនឹង អេក្វាដ័រ អង់គ្លេស បានត្រឹមតែតាមស្មើ ២ -២ តែប៉ុណ្ណោះ ក៏ប៉ុន្តែនៅព្រឹកនេះវិញ Wayne Rooney បានក្តៅចិត្តសារជាថ្មីទៀតហើយ ដោយសារតែទំព័រ Daily Star បានចុះផ្សាយពីរឿងអាស្រូវផ្លូវភេទរបស់ខ្លួន។
នាង Helen Wood គឺជាស្រីពេស្យាចារ ដែលធ្លាប់មានរឿងអាស្រូវផ្លូវភេទ ជាមួយនឹង Rooney នៅឆ្នាំ ២០១០ ដោយនាងធ្លាប់បានអះអាងថា បានឡើងលើគ្រែជាមួយនឹងខ្សែប្រយុទ្ធអង់គ្លេសរូបនេះ មុនទៅចូលរួម World Cup ។ ថ្មីៗនេះដែររឿងដ៏រសើបនេះ ត្រូវបាននាងHelen Wood បានបង្ហាញព័ត៌មានដ៏រសើបដល់អ្នកគាំទ្រវិស័យបាល់ទាត់ នៅលើកញ្ចក់ទូរទស្សន៍ ក្នុងកម្មវិធី Celebrity Big Brother ដោយនាងបានអះអាងថា ខ្សែប្រយុទ្ធលេខ ១ អង់គ្លេស បានចំណាយពេល ១ យប់ ជាមួយនឹងនាង ដោយអំឡុងពេលនោះ នាង Coleen មានផ្ទៃពោះ ទារក Kai ។ នាងបានបន្តថា Rooney បានចំណាយទឹកប្រាក់ ១២០០ ផោន សម្រាប់ការគេងជាមួយនឹងនាង មួយយប់ ដោយក្នុងនោះ កីឡាកររូបនេះបានជ្រើសរើស សណ្ឋាគារលំដាប់ថ្នាក់ម្តាយ ៥ នៅទីក្រុង Manchester ។
ជុំវិញនៃការបង្កាត់ភ្លើងសារជាថ្មី គេមិនយល់ពី គោលបំណងរបស់ នាង Helen Wood នោះទេ តើនាងចង់គាំទ្រក្រុមតោបី នៅ World Cup ឬ ក៏ចង់ឲ្យក្រុមតោបីរលំ ក្នុងអំឡុងពេល ប្រពន្ធ Rooney បានស្ងប់ស្ងាត់ និងឈប់គិតរឿងនោះហើយ ៕
https://i1272.photobucket.com/albums/y389/domneng/3D/img_201406052007094576_zps2af51c2f.jpg
មតិយោបល់