ព័ត៌មានជាតិ

លោកអភិបាលខេត្តព្រះស៊ីហនុអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសធាតុ

ព្រះសីហនុៈ អាកាសធាតុ នៅតំបន់សមុទ្រចាប់ពីព្រឹកព្រលឹមរហូតមកដល់ថ្ងៃត្រង់ថ្ងៃ២៤ឧសភានេះ មានភ្លៀងនិងខ្យល់ខ្លាំង ប៉ុន្តែមិនទាន់មានការប៉ះពាល់ដល់អាជីវកម្មតាមផ្លូវសមុទ្រនោះទេ។

ទោះជាយ៉ាងនេះក្តី ក្នុងនាមប្រធានគណបញ្ជាការឯកភាពខេត្តព្រះសីហនុ លោក យន្ត មីន បានប្រកាសអំពាវនាវឲ្យអ្នកធ្វើដំណើរផ្លូវសមុទ្រទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ចៀសវាងជួបគ្រោះថ្នាក់ផ្សេងៗ និងបានឲ្យមន្ត្រីអង្គភាពកងកម្លាំងដែលមានមធ្យោបាយផ្លូវទឹកត្រៀមលក្ខណៈ ដើម្បីជួយសង្គ្រោះពលរដ្ឋផងដែរ ក្នុងករណីមានហេតុការណ៍លិចទូកជាយថាហេតុណាមួយ៕

photo_2016-05-24_14-29-17

មតិយោបល់