ព័ត៌មានជាតិ

ហុងដា​ឌ្រី​ម បុក​គ្នា​ជាមួយនឹង វេ​វអាល់​ហ្វា​នៅ​ចំណុច​ផ្លូវបំបែក​ជា​៤​រង​របួសស្រាល​៣​នាក់​

​ភ្នំពេញ ៖ ម៉ូតូ​២​គ្រឿង​បាន​បុក​គ្នា​នៅ​ចំណុច​ផ្លូវ​បែក​ជា​បួន​ធ្វើអោយ​រង​ការខូចខាត​រងរបួស​ទាំងសងខាង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃទី​៥​ខែ​មិថុនា​ឆ្នាំ​២០១៤ នៅត្រង់​ចំនុច​ផ្លូវ​ព្រះសីហនុ​កែង​ផ្លូវ​លេខ​១៣៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1A-9232 ជិះ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើត​ទៅ​លិច ហើយ​បំរុង​បត់​ឆ្វេង​ទៅ​ផ្លូវ​លេខ​១១៣ ខណៈនោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា វេ​វអាល់​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AZ-2536 ជិះ​គ្នា​២​នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ច្រាស់​គ្នា បណ្ដាល​អោយ​បុក​ចំ​គ្នា​ពេញទំហឹង សំណាង​ភាគី​ទាំងសងខាង​គ្រាន់តែ​រងរបួស​ស្រាល​។​
​បន្ទាប់ពី​កើតហេតុ​ភាគី​ទាំង​២​បាន​ចរចា​គ្នា​ដោយ​ភាគី​ខាង​ម៉ូតូ​វេ​វអាល់​ហ្វា​សង​សំណង​ដល់​ភាគី​ម៉ូតូ​ហុងដា​ឌ្រី​ម​ចំនួន​២៥​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕
https://i1272.photobucket.com/albums/y389/domneng/3D/2014-06-06_101859_zps5d981cbb.png

មតិយោបល់