អ្នកជំនាញសន្តិសុខអាមេរិកនៅតែមិនយល់ ថាហេតុអ្វី បានជារូបភាព ហាត់ប្រាណរបស់ Barack Obama នៅបន្ទប់សណ្ឋាគារ ក្នុងប្រទេសប៉ូឡូញ ត្រូវបានបែកធ្លាយ ។
ក្នុងអំឡុងដំណើរទស្សនៈកិច្ច ក្នុងប្រទេសប៉ូឡូញ ប្រធានាធិបតីអាមេរិក លោក Obama បានធ្វើការហាត់ប្រាណ ដោយលើកដុំដែក នេះបើតាមរបាយការណ៍ របស់ AP ។
វីដេអូឃ្លិបដែលមានរយៈពេល ជិត ៩០ វិនាទី ដោយបានបង្ហាញ Obama ស្លៀកពាកឈុតខ្មៅ មានដោតកាសត្រចៀក ដោយត្រូវបានចុះផ្សាយ នៅលើកាសែតប៉ូឡូញ កាលពីថ្ងៃទី ៥ ខែ មិថុនា ។ ក្នុងនោះ គេឃើញ Obama បានលើកដុំដែកជាច្រើន កម្រិតនៃប្រភេទទម្ងន់ ។
ក្រុមសេវាកម្មសម្ងាត់ បាននិយាយថា សកម្មភាពកីឡានៅក្នុងបន្ទប់ សណ្ឋាគារនេះមិនមាននៅក្នុងតារាងសកម្មភាព កីឡារបស់គាត់ឡើយ ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ អ្នកជំនាញសន្ថិសុខ កំពុងវែករកមុខ អ្នកដែលថត វិដេអូឃ្លិបនេះ នៅសណ្ឋាគារ Marriott ខណៈដែល បន្ទប់ហាត់ប្រាណនេះនៅជាន់លើបំផុត និងមានសន្តិសុខតឹងរឹង។
អ្នកកាសែតប៉ូឡូញម្នាក់បាននិយាយថា “ខ្ញុំដឹងថា បន្ទប់ហាត់កាយសម្បទានេះ វាប្រតិបត្តិការសន្តិសុខយ៉ាងតឹងរឹង ដូច្នេះមនុស្សដែលមកពីក្រៅ មិនអាចថតរូបបានឡើយ ប្រហែលជាក្នុងបន្ទប់សណ្ឋាគារមានបង្កប់កាម៉េរ៉ា អាថ៌កំបាំង ” ។
បញ្ជាក់ផងដែរថា Obama បានមកប៉ូឡូញ កាលពីថ្ងៃទី ៣ ខែ មិថុនា ដើម្បីពិភាក្សា បញ្ហាក្នុងប្រទេសអ៊ុយក្រែន ។ នៅថ្ងៃទី ៤ ខែ មិថុនា ប្រធានាធិបតីអាមេរិករូបនេះ ជួបប្រធានាធិបតីអ៊ុយក្រែន ដែលទើបតែជាប់ឆ្នោត លោក Petro Poroshenko បន្ទាប់មកលោកក៏ចូលរួម ពិធីទិវាឯករាជ្យ របស់ ប៉ូឡូញ ទើបហោះហើរទៅកាន់ ទីក្រុងព្រុចសែល ៕
https://i1272.photobucket.com/albums/y389/domneng/3D/Obama2_zpsa52cc7d0.png
https://i1272.photobucket.com/albums/y389/domneng/3D/Obama1_zps8a89eff7.png
មតិយោបល់