កែបៈ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ សមត្ថកិច្ចជំនាញបានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តកំពត ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ។
ជនរងគ្រោះឈ្មោះ អ អ ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិកែវក្រសាំង សង្កាត់/ក្រុង/ខេត្តកែប។
ជនសង្ស័យឈ្មោះ ឈួន វ៉ន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
ដំណើររឿង៖ មុនពេលកើតហេតុថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យបានដឹកជនរងគ្រោះ មកពីញ៉ាំការគេនៅភូមិកណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ស្រាប់តែមកដល់ត្រង់ចំណុចខាងលិចភ្នំពោន ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ វេលាម៉ោង ៩និង០០នាទីយប់ ជនសង្ស័យបានធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភ ប៉ុន្តែមិនបានសម្រេច ព្រោះជនរងគ្រោះរត់គេចរួចខ្លួនទៅដល់ផ្ទះ រហូតថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ទើបជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់កែប ដោយហេតុការណ៍នេះ កើតឡើងក្នុងទឹកដីឃុំពងទឹក ទើបកម្លាំងនគរបាលប៉ុស្តិ៍ទាំង២ សហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កោះហៅជនសង្ស័យ និងជនរងគ្រោះមកសាកសួរបំភ្លឺ ឃើញថា ចម្លើយអ្នកទាំង២ ស៊ីសង្វាក់គ្នា ព្រមទាំងជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភសេពន្ថវៈពិតប្រាកដមែន កម្លាំងនគរបាលក៏ឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់