គ្រាន់តែជាភាពឆ្លាតវៃ និងអាកប្បកិរិយាស្មោះត្រង់ នោះអ្នកនឹងធ្វើឲ្យបុរសដែលអ្នកកំពុងតែយកទុកក្នុងចិត្តងប់ងល់នៅក្នុងជីវិតស្នេហាបាត់ទៅហើយ។ ពេលខ្លះបុរសៗងាយនឹងបង្ក្រាប។ ប្រុសៗគ្រាន់តែត្រូវការឲ្យសុភាពនារីយល់ពីចិត្ត គោរពនិងស្មោះត្រង់ជាមួយគាត់គឺគ្រប់គ្រាន់ណាស់ទៅហើយ។ ដូច្នេះដើម្បីចាប់បេះដូងបុរសៗឲ្យជាប់ អ្នកគួរតែអនុវត្តតាមរូបមន្តដូចខាងក្រោម៖
គោរពគាត់ឲ្យបានច្រើន
បុរសៗគ្មានអ្វីជាអាថ៌កំបាំងច្រើនទេ ប៉ុន្តែនៅតែត្រូវការសេរីភាពសម្រាប់ខ្លួនគាត់ដដែល។ អ្នកត្រូវចងចាំថា អ្នកស្រលាញ់សេរីភាពប៉ុនណា នោះគាត់ក៏ស្រលាញ់ប៉ុននោះដែរ។ដូច្នេះប្រសិនបើអ្នកចង់ឲ្យគាត់គោរពអ្នក និងស្រលាញ់អ្នក សូមរៀនគោរពជីវិតផ្ទាល់ខ្លួនរបស់គាត់ជាមុនសិន។
បង្ហាញក្តីស្រលាញ់របស់អ្នកឲ្យបានច្រើនតាមដែលអាចទៅរួច
បុរសៗជាមនុស្សម៉ឺងម៉ាត់ និងមិនចេះអៀនខ្មាស់។ គាត់នឹងគេចមិនផុតពីអារម្មណ៍ខកចិត្តពេលមនុស្សស្រីមានការអៀនខ្មាស់ មិនដែលហ៊ានបង្ហាញពីក្តីស្រលាញ់ទៅមនុស្សជុំវិញខ្លួន។ កត្តាបែបនេះនឹងធ្វើឲ្យគាត់គិតថា៖ (ហេតុអ្វីបានជានាងមិនហ៊ានបង្ហាញពីក្តីស្រលាញ់មកលើរូបគាត់សោះ ឬក៏គាត់ធ្វើឲ្យនាងមានការអៀនខ្មាស់ ឬយ៉ាងណា?) គាត់និងនិយាយបញ្ឈិតបញ្ឆៀងដល់អ្នក ដើម្បីឲ្យអ្នកបង្ហាញក្តីស្រលាញ់ឲ្យបានច្រើនតាមដែលអាចទៅរួច។ ការបង្ហាញទំនុកចិត្តគ្រប់គ្រាន់នោះនឹងធ្វើឲ្យគ្មានអ្នកណាម្នាក់អាចប៉ានប្រមាណតម្លៃរបស់អ្នកបានទេ។
ព្យាយាមយល់ពីចិត្តគាត់
ពេលវេលា និងធ្វើឲ្យគូស្នេហ៍បានយល់ចិត្តគេកាន់តែច្រើន។ នៅពេលអ្នកយល់ពីចិត្តអ្នកណាម្នាក់ អ្នកនឹងគោរព ស្រលាញ់ អាណិតអាសូរដល់គេកាន់តែច្រើន។ នេះជាភាពចាំបាច់យ៉ាងពិសេសមួយ នៅពេលនាងស្ម័គ្រស្មោះ នឹងជីវិតស្នេហា។ ទំនាក់ទំនងស្នេហាពឹងផ្អែកទៅលើការយល់ចិត្តគ្នា និងចិត្តដូចគ្នា នោះជីវិតស្នេហានឹងអាចបន្តទៅមុខទៀតបានយ៉ាងរលូន។
ស្មោះត្រង់នឹងគាត់
ការអត់ទ្រាំជាការសម្ងាត់ដ៏អាក្រក់មួយនៅក្នុងជីវិតស្នេហា ដែលអាចនាំឲ្យទំនាក់ទំនងស្នេហាឈានដល់បែកបាក់គ្នាបាន។ សង្ឃឹមថាពេលអ្នកមានជម្លោះជាមួយគូស្នេហ៏ អ្នកមិនលាក់ទុកភាពឈឺចាប់ និងអារម្មណ៍ពិតរបស់អ្នក។ ស្នេហាដែលគ្មានភាពកក់ក្តៅមិនអាចចែករំលែកដល់គ្នាបានទេ ប្រាកដជាមិនមែនស្នេហាឡើយ វាគ្រាន់តែជាស្នេហាបោកប្រាស់។ ត្រូវមានចិត្តស្មោះត្រង់ជាមួយគាត់តាមដែលអាចធ្វើទៅបាន។ ភាពស្មោះត្រង់ ភាពងាយស្រួលរបស់អ្នកនឹងទទួលបានរង្វាន់ស្នេហាផ្អែមល្អែម និងការគោរពពីគាត់។ កុំខ្លាចនឹងការសរសើរគាត់ ការសរសើរក៏ជាសិល្បៈមួយផងដែរ។ ការសរសើរ និងការលើកទឹកចិត្តក្នុងពេលវេលាត្រឹមត្រូវមួយនឹងអាចជួយឲ្យគាត់មានចិត្តរឹងមាំ។ ជាពិសេសនៅពេលគាត់មានអារម្មណ៍មិននឹងនរ បាត់បង់នូវទំនុកចិត្តក្នុងឆាកជីវិត។ គេនិយាយថាការសរសើរ ការលើកទឹកចិត្តពេលនេះអាចធ្វើឲ្យពេលវេលាមានន័យ ១ ម៉ឺនដងអាចធ្វើឲ្យមនុស្សម្នាក់អាចទទួលបានជោគជ័យដ៏អស្ចារ្យ។
រក្សាទំនាក់ទំនងនឹងមិត្តភក្តិគាត់
បុរសគ្រប់រូបតែងចូលចិត្ត ចូលរួមក្នុងសង្គម មិនថាគេជាមនុស្សមិនចេះនិយាយស្តី ឬមានទំនាក់ទំនងមិត្តភក្តិផ្ទាល់ខ្លួនទេ។ ដើម្បីយល់ចិត្តគាត់ឲ្យបានច្រើន កុំស្ទាក់ស្ទើនឹងស្គាល់មិត្តរបស់គាត់។ មនុស្សស្រីមានចិត្តទូលាយ និងរាក់ទាក់ មិនត្រឹមតែជាមួយគូស្នេហ៏ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមួយមិត្តស្និលស្នាល នោះនឹងធ្វើឲ្យគាត់ងប់ងល់នឹងស្នេហាដែលមិនអាចបញ្ចប់បានជារៀងរហូត៕
មតិយោបល់