ទីភ្នាក់ងារសារព័ត៌មានយ៊ុនហាបរបស់កូរ៉េខាងត្បូងបានរាយការណ៍មកថា ក្រុមហ៊ុន Apple បានស្នើទៅកាន់ក្រុមហ៊ុនបង្កើតនូវផលិតផលពាក់កណ្ដាលចម្បងរបស់តៃវ៉ាន់ TSMC ឲ្យបង្កើតបន្ទះឈីប A6X Processors។
ប្រភពដដែលបានបន្តទៀតថា បន្ទះឈីប A6X Processors នឹងត្រូវផលិតឡើងសម្រាប់ត្រីមាសទី១ឆ្នាំ ២០១៣ ហើយបើតាមការឲ្យដឹងបន្ថែម បន្ទះឈីប A6X Processors នេះគឺផលិតសម្រាប់ iPad និង iPad mini ថ្មី។
បើទោះបីជា យ៊ុនហាប រាយការណ៍ថា បន្ទះឈីប A6X Processors ផលិតឡើងសម្រាប់ iPad និង iPad mini ក្ដី ប៉ុន្តែក្រុមអ្នកវិភាគបានលើកឡើងថា Apple ប្រហែលជាប្រើ បន្ទះឈីប A6X Processors នៅលើ iPhone ជំនាន់ថ្មីច្រើនជាង។
គួរបញ្ជាក់ផងដែរថា នៅនេះ ពាក្យចចាមអារ៉ាមទាក់ទងនឹងក្រុមហ៊ុន Apple បានកើតឡើងជាបន្តបន្ទាប់ ប៉ុន្តែការពិតជាក់ស្ដែងនៅមិនទាន់លេចចេញជារូបរាងមួយណានោះទេ៕
មតិយោបល់