ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ផ្ទុះ​ព័ត៌មាន​អ្នក ឧកញ្ញា គិត ម៉េង ចូល​រោងការ ជាមួយ​នឹង​អ្នក នាង ស្រី តូច ចំណាន​

ភ្នំពេញ​៖​បន្ទាប់​ពី​ឆ្លងកាត់​ស្នេហា ក្រោម​រនាំង​ព្យុះ​ភ្លើង រវាង អ្នកឧកញ្ញា គិត ម៉េង និង អ្នកនាង ស្រី​តូច ចំណាន បាន​ឈាន​ជើង ចូល​រោង​ពរជ័យ ដែល​នឹង​បញ្ចប់​ភាពមន្ទិលសង្ស័យ​ទាំងឡាយ​នៅ​ដើមឆ្នាំ ២០១៥ ខាងមុខនេះ ក្រោយ​ការរស់នៅ​ជាមួយនឹង គ្នា​អស់​រយៈពេល ជាច្រើន​ឆ្នាំ ដោយ​ថែម​ទាំង​មានកូន ដ៏​គួរ​ឲ្យ​ស្រលាញ់ ប៉ុន្មាន​នាក់​ថែមទៀត​ផង ។​

​ប្រភព​ព័ត៌មាន​ច្បាស់​ការ​ចេញ​ពី បុគ្គលិក CTN សូម​មិនបញ្ចេញឈ្មោះ បានឲ្យដឹងថា “​មេ​របស់​ខ្លួន លោក ឧកញ្ញា គិត ម៉េង និង​អ្នកនាង ស្រី​តូច ចំណាន និង បញ្ចប់​ភាព​មន្ទិល​ទាំងឡាយ រវាង​ស្នេហា​របស់​ពួកគាត់ ខណៈ​ដែល​មហាជន​ទាំង ឡាយ​ចង់ឃើញ ជា​យូរណាស់​មកហើយ​នោះ លោក ឧកញ្ញា នឹង​ចូល​រោង​ជ័យ នៅ​ថ្ងៃ​ទី ១ ខែ មករា ឆ្នាំ ២០១៥ ” ។

​ប្រភព​ខាងលើ​បាន​បន្តថា “​ព័ត៌មាន​នេះ​ផ្ទុះឡើង បាន​ធ្វើឲ្យ​មហាជន ដែល​ធ្លាប់តែ​គាំទ្រ​ស្រី​តូច​ចំណាន បាន​សរសើរ​មិន​ដាច់​ពី​មាត់ ថា​អ្នកនាង ស្រី​តូច ចំណាន ពិតជា​មាន​សំណាង ណាស់ ដែល​អាច​យកឈ្នះ​ចិត្ត បុរស​ខ្លាំង អ្នកឧកញ្ញា គិត ម៉េង ដែល​នារីៗ ជាន់​ជើង​ចូល​សិល្បៈ​ធ្វើ​ជា​ឈ្នាន់​ភាគច្រើន ចង់​បាន​បុរស​ដូច​លោក ដោយ​មាន​ក្រុមហ៊ុន ជាច្រើន​នៅក្នុង​ដៃ ” ។ ប្រភព​បន្ថែមទៀតថា វា​មិន​ខុសពី ពាក្យ​ដែល​គេ​ធ្លាប់​ពោលថា “​ស្នេហា​ពិត អាច​យកឈ្នះ​អ្វីៗ​គ្រប់យ៉ាង​” ខណៈ​ដែល​អ្នកនាង ស្រី​តូច ចំណាន ក៏​មាន​បែបផែន​ចិត្តស្មោះ ។

​សូម​បញ្ជាក់​ផង​ដែរ ថា សម្រាប់​អា​ពាហ៍ អ្នកឧកញ្ញា គិត ម៉េង បើ​តាម​ប្រភព ទម្លាយ​ខាងលើ បាន​អះ​អា​ថា “​រោង​ពរជ័យ របស់​គ្រួសារ ធុរកិច្ច​ជន​ដ៏​ល្បី​ក្នុង​សង្គម​ពាណិជ្ជកម្ម​ខ្មែរ នេះ អាច​នឹង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ជា​មេបា​សាទរ​ស្នេហា​ស្មគ្រស្មោះ របស់​គូស្នេហ៍​នេះ ” ៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/KitMeng3_zpsff26a16c.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/KitMeng2_zps1dfaf124.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/KitMeng1_zpsb7a34d12.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/KitMeng6_zps9f8c48e6.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/KitMeng5_zps1e8e45f4.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/KitMeng4_zps30522865.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/KitMeng8_zps50f5a98c.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/KitMeng7_zpsab2aa065.jpg

មតិយោបល់