ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain កីឡាករ Zlatan Ibrahimovic បានបង្ហើបឲ្យដឹងថា គាត់អាចនឹងត្រូវបើកឲ្យមានការផ្លាស់ប្តូរ ដោយផ្លាស់ទៅកាន់ ក្របខណ្ឌ Major League Soccer របស់អាមេរិកក្នុងរយៈពេល ២ ឬ ៣ ឆ្នាំទៀត ។
បើទោះបីជាមិនទាន់បានត្រៀមខ្លួន ឲ្យរួចស្រេចដើម្បីផ្លាស់ទៅ MLS នៅឡើយក្តី តែ Ibrahimovic បានដៅចំណុចអនាគតរបស់ខ្លួន ឲ្យដូចទៅនឹងអតីតមិត្តរួមក្រុម Barcelona កីឡាករ Thierry Henry ដែលកំពុងជោគជ័យ បំផុតនៅក្លិប New York Red Bulls ។
កីឡាករវ័យ ៣២ ឆ្នាំរូបនេះ បានប្រាប់ដល់ ESPN ថា នៅទីនេះមានសំនួរជាច្រើនពីអ្នកកាសែត តែខ្ញុំនៅជាប់កុងត្រាពីរឆ្នាំទៀត ជាមួយនឹងក្លិប ដូច្នេះ រងចាំមើល ថារាងកាយខ្ញុំ អាចមានឱកាសនៅទីនោះដែរទេ ។ ខ្ញុំពិតជាគិតថា នឹងផ្លាស់ទៅ ព្រោះថា អតីតមិត្តរួមក្រុម នៅ បាសេឡូណា បានក្លាយជាកីឡាករដ៏អស្ចារ្យបំផុត នៅទីនោះ បើមានឱកាស ពីរ ឬ ៣ ឆ្នាំទៀតខ្លួននឹងទៅ ៕
មតិយោបល់