ព័ត៌មានជាតិ

តំបន់​ឆ្នេរ​និង​ផ្ទៃសមុទ្រ​កម្ពុជា​កំពុង​រង​បាតុភូតធម្មជាតិ​

បើ​យោង​តាម​សម្តី​មន្ត្រី​របស់​ក្រសួង​ធនធានទឹក និង ឧតុនិយម មានប្រសាសន៍​នៅ​ថ្ងៃទី ៦ ខែ មិថុនា នេះ បានឲ្យដឹងថា កម្ពុជា​ចាប់ផ្តើម​ទទួលរង​ឥទ្ធិពល​ខ្យល់​មូលុង និរតី ដែល​វា​មាន​ឥទ្ធិពល​លើ​តំបន់​ផ្ទៃសមុទ្រ និង តំបន់​ឆ្នេរសមុទ្រ និង​ឆ្នេរសមុទ្រ​កម្ពុ​ចា ដោយ​បាតុភូត​ធម្មជាតិ​នេះ នឹង​កើតឡើង ចាប់ពី​ថ្ងៃ​ទី ៦ ខែ មិថុនា ឆ្នាំ ២០១៤ ។​

​តាម​សម្តី​មន្ត្រីជាន់ខ្ពស់ របស់ ក្រសួង​ធនធានទឹក និង ឧតុនិយម ឯកឧត្តម លឹម គានហោ បាន​មានប្រសាសន៍ថា បាតុភូត​ធម្មជាតិ​ដែល​ជះ​ឥទ្ធិពល​នេះ វា​នឹង​ធ្វើ​ឲ្យ​ផ្ទៃមេឃ​នៅ​តំបន់ លំហ​សមុទ្រ នឹងមាន ពពក​មីរដេរដាស មាន​ភ្លៀង​ធ្លាក់ ច្រើន​លាយឡំ​ជាមួយ​នឹង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ខ្លាំង ក្នុងនោះ​មាន​តំបន់​ឆ្នេរសមុទ្រ​នៃ​ខេត្ត​កោះកុង ព្រះសីហនុ កែប និង​កំពត ហើយ​រលក​សមុទ្រ​មាន​កម្ពស់​ពី 1,០០-2,50 ម៉ែត្រ ។​

​ជាមួយនឹង​របាយការណ៍​ព្យាករណ៍​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​សាធារណជន ពិ សេស​ប្រជា​នេសាទ​សមុទ្រ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ឲ្យបាន​ខ្ពស់​បំផុត ដើម្បី​បង្ការ​គ្រោះថ្នាក់​ជា​យថាហេតុ​៕​
https://i1272.photobucket.com/albums/y389/domneng/3D/LimKeanHor-003_zpsdf2f3d0d.jpg

មតិយោបល់