ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ជំនុំជម្រះបណ្តឹងសុំនៅក្រៅឃុំរបស់លោក អ៊ុ សំអាន

ភ្នំពេញៈ មន្ត្រីសាលាឧទ្ធរណ៍ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ សភាស៊ើបសួរសាលាឧទ្ធរណ៍ នឹងបើកសវនាការជំនុំជម្រះជាអសាធារណៈ ចំពោះបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក អ៊ុ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាបនៃគណបក្សសង្គ្រោះជាតិ ។

គួររំលឹកថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង កាលពីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ សម្រេចបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់លោក អ៊ុ សំអាន ។

លោក អ៊ុ សំអាន ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ចំនួន២បទល្មើស គឺបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ( បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និង បទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៥និង៤៩៦នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ៕

photo_2016-05-11_14-55-22 photo_2016-05-11_14-55-23

មតិយោបល់