តាមអ្នកស្រាវបង្ហាញថា ផ្លែម្រះដែលមានជាតិល្វីងខ្លាំងមានសមាសធាតុអាចកំណត់កម្រិតសមត្ថភាពក្នុងការផ្តល់ថាមពល សម្រាប់បំផ្លាញ់កោសិកាមហារីកលំពែង។
អ្នកវិទ្យាសាស្ត្រនៅឯមជ្ឈមណ្ឌលមហារីក CU Cancer និងវេជ្ជសាស្ត្រ ព្រមទាំងឱសថស្ថាន Skaggs នៅក្នុងរដ្ឋ Colarado (សហរដ្ឋអាមេរិក) បានរកឃើញទឹកពីផ្លែម្រះល្វីង អាចជួយរំលាយអាហារ ផ្គត់ផ្គងថាមពលកោលិកាមហារីកលំពែង និងបំផ្លាញ់មេរោគដែលប៉ះពាល់ដល់កោសិកាធម្មតា។
ជំងឺមហារីកលំពែង គឺជាផ្នែកមួយនៃប្រភេទជំងឺមហារីកដ៏គ្រោះថ្នាក់បំផុតមានអត្រាស្លាប់ដោយតែមិនដឹងពីវិធីទប់ស្កាត់។ នៅក្នុងសហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំមានប្រហែលជា ៤៥២២០ ករណី និង ៤៦០ ករណីដែលបានរកឃើញ ៣៨ នាក់ដែលស្លាប់។ ក្រុមអ្នកស្រាវជ្រាវបានពិសោធន៍ទៅលើសត្វកណ្តុរឃើញថា ទឹកម្រះដ៏ល្វីងអាចកាត់បន្ថយលទ្ធភាពនៃការអផិវឌ្ឍន៍កោសិកាមហារីកលំពែងដល់ទៅ ៦០ ភាគរយ។ អត្រានេះគឺស្រដៀងគ្នាទៅនឹងកោសិកាមហារីកលំពែងត្រូវបានគែរកឃើញនៅក្នុងមន្ទីរពិសោធន៍។
នេះបើយោងតាម GS អ្នកស្រាវជ្រាវជាច្រើនបានធ្វើការអភិវឌ្ឈន៍ថ្នាំដើម្បីកំណត់សមត្ថភាពក្នុងការផ្តល់ថាមពលទៅទប់ទល់នឹងកោសិកាមហារីក។ ប៉ុន្តែឥឡូវនេះយើងមានថ្នាំរួចទៅហើយ គឺសមាសធាតុធម្មជាតិនៅក្នុងផ្លែម្រះដែលអាចជួយកាត់បន្ថយកោសិកាជំងឺមហារីកបាន៕
មតិយោបល់