ព័ត៌មានជាតិ

បុរសម្នាក់ ដើរដួលលើឧបករណ៍ឆក់ត្រី ផ្ទុកចរន្តភ្លើង បណ្តាលឲ្យឆក់ស្លាប់

តាកែវៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៤និង២០នាទី មានករណីបុរសមា្នក់ បានដើរដួលលើឧបករណ៍នេសាទត្រី ដែលកំពុងផ្ទុកចរន្តភ្លើង បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ ស្ថិតនៅក្នុងភូមិចំបក់ឯម ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ។

សពជនរងគ្រោះឈ្មោះ ហ៊ិន បុល ហៅម៉ុក ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញ មានក្រុមគ្រួពេទ្យ បានចុះធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ ចរន្តភ្លើងឧបករណ៍នេសាទត្រីឆក់ស្លាប់ប្រាកដមែន ។

សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់