ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងព្រលះគ្នាពេញទំហឹង របួសធ្ងន់ស្រាល៦នាក់

បន្ទាយមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ លើផ្លូវលេខ268A ត្រង់ចំណុចខាងលិចសាលាបឋមសិក្សាជយ័ឧត្តមចម្ងាយ150ម៉ែត្រ ស្ថិតក្នុងភូមិមាត់ស្រះខាងលិច ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ស៊ិន ដៀប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុកបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បង្កឡើងរវាងម៉ូតូ និងម៉ូតូ បើកបរបញ្រ្ចាស់ទិសគ្នា។

លោកបានបញ្ជាក់ទៀតថា អ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី2016 ពាក់ស្លាកលេខបន្ទាយមានជ័យ 1A-7701 បើកបរដោយ ឈ្មោះ នៃ ព ភេទប្រុស អាយុ19ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ (បាក់ស្មងជើងខាងឆ្វេង) និងអ្នករួមដំណើរ២នាក់ទៀត ទី១.ឈ្មោះ ង៉ុយ ព្រលឹត ភេទប្រុស អាយុ19ឆ្នាំ រងរបួសក្បាលជង្គង់ខាងឆ្វេងស្រាល ទី២.ឈ្មោះ ភត វីកែវ ភេទប្រុស អាយុ19ឆ្នាំ រងរបួសស្រាល។ អ្នកទាំង៣នាក់ រស់នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក បើកបរពីទិសខាងលិចទៅទិសខាងកើត បើកបរក្នុងល្បឿនលឿនបានបុកជាមួយម៉ូតូ១គ្រឿងទៀតម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1H-4909ឈ្មោះ ភារម្យ ខ្លី ភេទប្រុស អាយុ27ឆ្នាំ រងរបួសស្រាល និងអ្នករួមដំណើរ2ទៀតទី១.ឈ្មោះ ជឿន ចាន់នាង ភេទប្រុស អាយុ25ឆ្នាំ រងរបួសជើងខាងឆ្វេងស្រាល ទី២.ឈ្មោះវ៉ន ដែន ភេទប្រុស អាយុ24ឆ្នាំ រងរបួសស្រាល។ អ្នកទាំង៣នាក់បច្ចុប្បន្នជាកម្មករផ្សារហ៊ុយឡេង។

លោកវរសេនីយ៍ត្រី ស៊ិនដៀប បានបញ្ជាក់ឲ្យដឹងទៀតថា ជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យមិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបូរី។ ចំណែកម៉ូតូទាំង២ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

photo_2016-09-18_14-37-08

photo_2016-09-18_14-36-46

photo_2016-09-18_14-36-50

photo_2016-09-18_14-36-54

photo_2016-09-18_14-36-58

photo_2016-09-18_14-37-03

មតិយោបល់