សាច់ជ្រូក គឺជាអាហារទូទៅដែលគ្រួសារជាច្រើនតែងតែជ្រើសរើសធ្វើជាម្ហូបស្ទើរតែរាល់ថ្ងៃ ហើយអាហារមួយប្រភេនេះត្រូវបានគេទទួលស្គាល់ថាសម្បូរទៅដោយសារធាតុចិញ្ចឹម។ ទោះជាយ៉ាងណាមានអាហារមួយចំនួន អ្នកជំនាញបានផ្តល់អនុសាសន៍មិនឲ្យផ្សំជាមួយនឹងសាច់ជ្រូកឡើយ។
១- សាច់គោៈ បើយោងទៅតាមសៀវភៅ Qing Dynasty Cuisine បង្ហាញថាសាច់ជ្រូក និងសាច់គោមិនគួរផ្សំជាមួយគ្នាទេ។ សាច់ទាំងពីប្រភេទនេះមានសារធាតុសំខាន់ផ្សេងៗពីគ្នាដែលអាចកាត់បន្ថយតម្លៃនៃអាហាររូបត្ថម្ភនៅពេលដែលពួកវាត្រូវបានគេយកទៅលាយឡំជាមួយគ្នា។
២- ថ្លើម (ជាពិសេសថ្លើមពពែ): តាំងពីបុរាណមកគេតែនិយាយថា ថ្លើមរបស់សត្វពពែ អាចធ្វើឲ្យខួរក្បាលរងនូវការខូចខាតស្ទើរតែមិនអាចស្រូបយកឧស្ម័នបាន។ ជាពិសេសក្លិននៃថ្លើមពពែធ្វើឲ្យមានក្លិនអាក្រក់ នៅពេលដែលអ្នកយកសាច់ជ្រូកចៀនជាមួយគ្នាធ្វើឲ្យរសជាតិអាហារត្រូវកាត់បន្ថយថែមទៀត។
៣- សណ្តែកសៀង: យោងតាមការត្រួតពិនិត្យដោយឧបករណ៍ទំនើបបង្ហាញថា សាច់ជ្រូក និងសណ្តែកសៀងមិនគួរត្រូវបានផ្សំបញ្ចូលគ្នា នៅពេលចម្អិននោះទេ។ សណ្តែកសៀងគឺជាផ្នែកមួយនៃអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ជាមួយនឹងជាតិផូស្វ័រដល់ទៅ ៦០ ទៅ ៨០ ភាគរយ។ ធាតុនេះគឺមានភាពសមស្របនៅពេលដែលបញ្ចូលជាមួយនឹងប្រូតែអ៊ីន (ស៊ុត) តែទោះជាយ៉ាងណាប្រសិនបើបានផ្សំជាមួយសាច់ជ្រូក ឬសាច់ត្រី វានឹងធ្វើឲ្យខូចប្រយោជន៍ដល់អាហារ។
៤- គ្រឿងទេស (ពពួកជី): នៅពេលដែលសារធាតុឧស្ម័ននៃប្រភេទគ្រឿងទេស ត្រូវបានគេផ្សំជាមួយនឹងសាច់ដែលមានសារធាតុឧស្ម័នដូចគ្នា វានឹងធ្វើឲ្យអាហារបាត់បងនូវតម្លៃមួយចំនួន៕
មតិយោបល់