ព័ត៌មានជាតិ

រឿង​ដែល​មិន​គួរ​ធ្វើ​ក្រោយពេល​ស្នេហា​មិន​សម​តាម​បំណង​

​អារម្មណ៍​ខូចចិត្ត​ក្រោយពេល​បែកបាក់​ស្នេហា ពិតជា​មិន​អាច​គេច​ផុត​ទេ ប៉ុន្តែ​អ្នក​គួរតែ​គេច​ឲ្យ​ផុត​ពី​ភាព​ក្រៀម​ក្រំចិត្ត​។ នៅពេល​ដែល​ស្នេហា​មិន​សម​ដូច​បំណង អ្នក​មិន​ត្រូវ​ផ្តោតអារម្មណ៍​ខ្លាំងពេក​ទេ​។ ទឹកភ្នែក​ជា​របស់​ដែល​ចាំបាច់​ដើម្បី​លាង​សម្អាត​ភាព​ក្រៀមក្រំ​ក្នុង​ចិត្ត​។ “​ការឈឺចាប់​”, “​ការខកចិត្ត​”, “​ភាព​ក្រៀម​ក្រំចិត្ត​” គឺជា​អារម្មណ៍​ដែល​នឹង​កើតឡើង​នៅ​ពេល​ស្នេហា​ត្រូវ​បរាជ័យ​។ ដើម្បី​យកឈ្នះ​លើ​ស្ថានភាព​អវិជ្ជមាន​ទាំងអស់នេះ អ្នក​គួរតែ​ចៀសវាង​ដូចខាងក្រោម​៖

​កុំ​ព្យាយាម​លាក់បាំង​ការ​ពិត​របស់​អ្នក​
​ប្រសិនបើ​អ្នក​កំពុង​ព្យាយាម​លាក់បាំង​អារម្មណ៍​ខូចចិត្ត សូម​បោះបង់​ការធ្វើ​បែប​នេះ​ចោល​ទៅ​។ ជា​ការពិត​ណាស់​ការសម្តែង​នូវ​អារម្មណ៍​ពិត ផ្តល់​នូវ​ភាពងាយស្រួល និង​អាច​ជួយ​ឲ្យ​អារម្មណ៍​ឆាប់​បាន​ធូរស្បើយ​ពី​ភាព​ក្រៀម​ក្រំចិត្ត​។​

​ព្យាយាម​រក្សា​មិត្តភាព​ឲ្យបាន​ច្រើន​
​ទោះបីជា​អ្នក​ចែក​ផ្លូវ​គ្នា​ហើយ​ក្តី ប៉ុន្តែ​បេះដូង​របស់​អ្នក​នៅ​តែ​ស្រលាញ់ និង​ស្មោះត្រង់​នឹង​គេ​ជានិច្ច ហើយ​តែងតែ​លាក់​អារម្មណ៍​ពិត​នៅ​ក្នុង​ចិត្ត​។ ដូច្នេះ​អ្នក​ត្រូវ​ព្យាយាម​រក្សា​ក្តីសង្ឃឹម​ដោយ​ការរក្សា​មិត្តភាព​ឲ្យបាន​ច្រើន​ជាមួយ​អ្នក​ដទៃ​ទើប​ប្រសើរ​ជាង​។ វិធី​នេះ​នឹង​ជួយ​ឲ្យ​អ្នកមានតម្លៃ​កាន់តែខ្លាំង ប្រសិនបើ​គ្មាន​អព្ភូតហេតុ​អ្វី​កើត​មាន​ឡើង​។ នៅក្នុង​ករណី​នេះ អ្នក​ត្រូវ​ធ្វើឲ្យ​ជីវិត​អ្នក​ប្រកប​ដោយ​វិចារណញ្ញាណ ក្លាហាន និង​បោះបង់​ចោល​នូវ​អ្វី​ដែល​មិនមែន​ជា​កម្មសិទ្ធិ​របស់​អ្នក​។ ក្នុង​គ្រា​ដំបូង អ្នក​នឹង​មាន​ការពិបាក​គេច​ឲ្យ​ផុត​ពី​អារម្មណ៍​ឈឺចាប់ ប៉ុន្តែ​ត្រូវ​ចងចាំ​ថា ភាពក្លាហាន​ជា​ឱកាស​មួយ​ជួយ​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​ដ៏​រឹងមាំ​ឡើងវិញ​បាន​។​

​ការ​សងសឹក​
​សុភាសិត​មួយ​ពោលថា ការ​អត់​ទោស​ឲ្យ​អ្នកដទៃ និង​អត់​ទោស​ឲ្យ​ខ្លួនឯង ជា​វិថី​ឈានទៅរក​សន្តិភាព និង​ស្ងប់ស្ងាត់​។ ជៀសវាង​ការចំណាយ​ពេល​គិត​ពី​វិធី​ដើម្បី​សងសឹក​អ្នកណាម្នាក់ អ្នក​គួរតែ​យកចិត្តទុកដាក់​ក្នុង​ការស្វែងរក​អ្វី​ដែល​សប្បាយៗ ដើម្បី​ព្យាបាល​បេះដូង​របស់​អ្នក​ឡើងវិញ​ប្រសើរ​ជាង​។ ពេល​ក្រោយ​អ្នកនឹង​អរគុណ​អ្នក​ដែល​ធ្វើឲ្យ​អ្នក​ឈឺចាប់ ពី​ព្រោះ​អ្នក​បាន​រកឃើញ​ភាពខ្លាំង​របស់​អ្នក​។​

​ស្វែងរក​តិច​និច​ដើម្បី​ទំនាក់ទំនង​
​នៅពេល​និយាយ​ពាក្យ​ថា​លា​ហើយ អ្នក​ទាំង​ពីរ​នឹង​មិន​អាច​ទំនាក់ទំនង​គ្នា​ដោយផ្ទាល់​ម្តងទៀត​បាន​ឡើយ​។ ប៉ុន្តែ​មិន​យូរ​ទេ ទាក់ទង​គ្នា​តាមរយៈ​ទូរស័ព្ទ ឬក៏​ផ្ញើ​សារ​ឆ្លើយតប​ដោយ​មាន​ក្តីសង្ឃឹម​។ អ្នក​ព្យាយាម​ទាក់ទង​ទៅ​គេ​កាន់តែច្រើន នោះ​អ្នក​នឹងមិន​ពិបាក​បំភ្លេច​គេ​កាន់តែ​ខ្លាំង​ដែរ​។​

​បោះបង់​អ្វីៗ​គ្រប់យ៉ាង​ចោល​ទាំងអស់​
​ក្នុងកំឡុងពេល​ក្មេង​ឈាមរាវ ស្នេហា​អាច​ធ្វើឲ្យ​អ្នកអាច​បោះបង់​អ្វីៗ​គ្រប់​យ៉ាង​បាន​ទាំងអស់​។ ប៉ុន្តែ​នៅ​ពេល​អ្នក​ស្ថិតក្នុង​វ័យ​ចាស់ទុំ​បន្តិច នោះ​អ្នកនឹង​ដឹង​ថា​អ្នក​និង​គ្រួសារ​របស់​អ្នក​មាន​តម្លៃ​។ ត្រូវ​រំលឹក​ខ្លួនឯង​ថា ផ្ទុយ​ពី​ការ​ទទួលរង​ការឈឺចាប់ មាន​អារម្មណ៍​ខូចចិត្ត​យ៉ាងណាទេ អ្នក​ក៏​ត្រូវការ​ចិត្ត​តស៊ូ​ដើម្បី​យក​ឈ្នះក្តី​លំបាក​ទាំង​នេះ​ឲ្យបាន​។​

​នៅ​តែ​ធ្វើឲ្យ​ខ្លួន​អ្នក​ជួប​នឹង​បញ្ហា​
​នៅក្នុង​ចំណុច​នេះ អ្នក​ពិតជា​ត្រូវការ​ឲ្យ​អ្នកដទៃ​ជួយ​ដល់​អ្នក​។ ត្រូវ​ស្វែងរក​មិត្ត​ដើម្បី​ជួប​ជជែក​គ្នា​លេង និង​មិន​ខ្មាស់អៀន​គេ​។ ប្រសិនបើ​វា​ពិតជា​ពិបាក​នឹង​រ៉ាយរ៉ាប់​ប្រាប់​មនុស្ស​ដែល​អ្នក​ស្គាល់ អ្នក​អាច​សរសេរ​ចូល​ក្នុង​សៀវភៅ​កត់ត្រា​ប្រចាំថ្ងៃ​របស់​អ្នក​។ ប្រាកដ​ណាស់​មិត្ត​របស់​អ្នកនឹង​អាច​ជួយ​ឲ្យ​អ្នក​ធូរស្បើយ​បាន​។ ម្យ៉ាងវិញទៀត អ្នក​អាច​រៀបចំ​ដំណើរ​កំសាន្ត​រយៈពេល​ខ្លី​មួយ ដើម្បី​ចាប់ផ្តើម​ខ្លួន​អ្នក​សារជាថ្មី​។ ក្រោយ​ពី​ដំណើរ​កំសាន្ត​នេះ​រួច អ្នកនឹង​លែងឃើញ​ភាព​សោកសៅ​របស់​អ្នក​ទៀតហើយ​៕​
14021026281

មតិយោបល់