ព័ត៌មានជាតិ

Karim Benzema ៖ កីឡាករ Luis Suarez គ្មាន​រដូវ​កាល​ពិសេស​ដូច​អេ​ស្ប៉ា​ញ

អេ​ស្ប៉ាញ​៖ កីឡាករ Karim Benzema បាន​និយាយថា ការចុះហត្ថលេខា​កីឡាករ​ក្លិប​ហង្ស​ក្រហម លោក Luis Suarez ជាមួយនឹង​ក្លិប Real Madrid ខាង​ក្លិប​គួរ​ពិចារណា​ឲ្យបាន​ច្រើន មុន​ចុះ​កុងត្រា​។​
1
​បើ​តាម​ប្រភព​ដែល​ចុះផ្សាយ​កន្លងមក បានឲ្យដឹងថា ក្លិប អធិរាជ​ស Real Madrid បាន​ចំណាយ ទឹកប្រាក់ ធំ ដើម្បី​ស្នើ​ទិញ​កីឡាករ សញ្ជាតិ​អ៊ុយ​រ៉ូ​ហ្គាយ នៅ​រដូវ​កាល​នេះ ហើយ​ក្លិប​កំពុងតែ​ធ្វើការ​វិភាគ លើ ពេលវេលា​ចុងក្រោយ​របស់ Benzema នៅ Santiago Bernabeu ។​

​កីឡាករ​សញ្ជាតិ​បារាំង Karim Benzema រូបនេះ​បាន​រក​គ្រាប់​បាល់​បាន ១៧ គ្រាប់ កាល​ពី​រដូវ​កាល​មុន នៅក្នុង​ក្របខណ្ឌ La Liga ខណៈ​ដែល Suarez រក​គ្រាប់​បាល់​បាន ៣១ គ្រាប់ ក្នុងចំណោម ៣៣ ប្រកួត នៅ Premier League ក៏ប៉ុន្តែ ហង្ស​ក្រហម មិន​អាច​លើក​ពាន​បាន​ទៅ​វិញ ។​

​កីឡាករ Karim Benzema បាន​ប្រាប់​ដល់ Barca ថា “​គាត់​នៅ​ទីនេះ​ពិតជា​ល្អ​ណាស់ រាល់​កីឡាករ​ដែល​មក​ដល់​ទី​ក្រុង ម៉ា​ឌ្រី​ដ ពិត​ជា​អ្នកលេង​ល្អ​” ។ កីឡាករ​រូបនេះ បាន​បន្តទៀតថា លោក​ទទួលស្គាល់ថា កីឡាករ Suarez ជា​អ្នកលេង​ល្អ​នៅ Premier League ក៏ប៉ុន្តែ​សម្រាប់​កីឡាករ​នេះ​គ្មាន​រដូវ​កាល​ល្អ និង​ពិសេស​ដូច​ខាងអេ​ស្ប៉ាញ​នោះទេ តែ​បើ​សិន​ជា​មក​ដល់​អេ​ស្ប៉ា​ញ ជាក់​ណាស់ អាច​នឹង​ជួយ​យើង ៕​

មតិយោបល់