ព័ត៌មានជាតិ

អ្នកប្រើប្រាស់​និង​រក្សាទុក​នូវ​សារធាតុ​ញៀន​ខុស​ច្បាប់​ក្នុង​ខេត្តសៀមរាប​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន ជា​បន្តបន្ទាប់​

​ដើម្បី​អនុវត្តឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​នោះ ជនសង្ស័យ ភេទ​ប្រុស​ចំនួន​០៣​នាក់​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ ដឹកនាំ​កម្លាំង​ដោយ​លោក​វរៈសេនីយ៍ឯក អ៊ុំ អម​រា ស្នងការរង និង ជា​ប្រធាន​ការិយាល័យ​កណ្តាល​នគ​របាល​ប្រឆាំង​បទល្មើស និង លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សហការណ៍​ជាមួយ​កម្លាំង​ប៉ុសិ៍្តនគរបាល​រដ្ឋបាល​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប តាមដាន​ស្រាវជ្រាវ និង ឈានដល់​ការបង្ក្រាប​បាន​បទល្មើស​គ្រឿងញៀន ២​ករណី ក្នុងនោះ ករណី​ទី​១ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​២​នាក់ នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្នុង​នោះ​ជនសង្ស័យ​ទី​១ ឈ្មោះ កែវ ណា​រិទ្ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​ជា​អ្នក​ប្រើប្រាស់ និង ចាត់ចែង ) ជនសង្ស័យ​ទី​២ ឈ្មោះ យ៉ា សា​ទី ភេទ ប្រុស អាយុ ២០​ឆ្នាំ (​ជា​អ្នក​ប្រើប្រាស់ ) ចំពោះ​ករណី​២ ត្រូវបាន​ចាប់​ឃាត់ខ្លួន​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប មានឈ្មោះ សាម សារ៉ាត់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ (​ជា​អ្នក​ប្រើប្រាស់ និង រក្សាទុក​គ្រឿងញៀន​) ហើយ​ជនសង្ស័យ​ទាំង​៣​នាក់​នេះ ត្រូវ​ធ្វើ​ការឃាត់ខ្លួន នា​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៤​កន្លងទៅ ។​

ក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ បង្ក្រាប​ពី​ករណី​ប្រើប្រាស់​និង​រក្សា​ទុក​គ្រឿងញៀន​ខុសច្បាប់​នេះ សមត្ថកិច្ច​យើង​បាន​ធ្វើ​ការត្រួតពិនិត្យ ដោយ​បាន​រកឃើញ​នៅ​ប្រភេទ​គ្រឿងញៀន​ខុសច្បាប់ នៅ​ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក​០១ កញ្ចប់​តូច និង ទូរស័ព្ទដៃ ចំនួន ០៣​គ្រឿង ។

​លោក​វរៈសេនីយ៍ទោ​អ៊ុំ សា​អាត បាន​បន្ត​ឲ្យដឹងថា នៅ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​បី​បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​ប្រព្រ​ត្តឹ​នៅ​ករណី​ទាំងអស់​ខាងលើ​ពិតប្រាក​ដ​មែន បច្ចុប្បន្ន​ទាំង​ជនសង្ស័យ និង វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សុំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូ​ង​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​០៧​ខែ​មិថុនា​ឆ្នាំ ២០១៤​កន្លងទៅនេះ ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត ៕
https://i1272.photobucket.com/albums/y389/domneng/3D/2014-06-08_111250_zps0de14da8.png

មតិយោបល់