ព័ត៌មានជាតិ

ប្រធាន​បក្ស CNRP ថ្លែងថា មានការ​រារាំង​ទើប​មិន​បាន​ទៅ​អន្លង់វែង​

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​៩ មិថុនា នេះ បាន​ធ្វើ​សន្និសីទកាសែត​មួយ បកស្រាយ​ពី​បញ្ហា​ដែល​ខកខាន​មិន​បាន​ចុះ​ជួប​អ្នកគាំទ្រ​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ កាលពី​ថ្ងៃ​ម្សិលមិញ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​ថា ហេតុផល​ដែល​លោក​មិន​បាន​ចុះ​ជួប​អ្នកគាំទ្រ​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ កាលពី​ថ្ងៃ​ម្សិលមិញ ដោយសារតែ​មាន​ការរារាំង​ហើយ​ការរារាំង​នេះ ត្រូវបាន​ធ្វើឡើង​ជា​លក្ខណៈ​ប្រព័ន្ធ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៨ មិថុនា មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា គ្រោង​ចុះទៅ​ជួប​អ្នកគាំទ្រ​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ក៏ប៉ុន្តែ មាន​មនុស្ស​ពេញកម្លាំង​សុទ្ធតែ​ប្រុសៗ ជា​អ្នកគាំទ្រ​គណបក្ស​កាន់​អំណាច​ច្រើន​រយ​នាក់ រួមទាំង​ប៉ូលិស និង​កងរាជអាវុធហត្ថ​ផង បាន​រាយ​បណ្ដាក់​តាម​ដងផ្លូវ​សំខាន់ៗ ដើម្បី​រារាំង​៕​
10419698_793806630651665_1804396411_n

មតិយោបល់