ព័ត៌មានជាតិ

សាលា​រាជធានី​ភ្នំពេញ ប្រកាស​ប្រមូលផ្ដុំ​ជនអនាថា កុមារ​សុំទាន ជនពិការ អ្នកលក់កាសែត នៅតាម​ភ្លើងស្ដុប យក​ទៅ​អប់រំ

​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ មិថុនា បាន​ជូនដំណឹង​ដល់​ថ្នាក់ដឹកនាំ​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ ឲ្យ​ទប់ស្កាត់​ជនអនាថា និង​ជនក្រីក្រ ដែល​នៅ​តាម​ទីសាធារណៈ តាម​ចិញ្ចើមថ្នល់ និង​ប្រកប​របរ​សុំទាន​តាម​ភ្លើងស្តុប​នានា ដើម្បី​រក្សា​សោភណភាព​ទីក្រុង និង​ដើម្បី​ការពារ​សុវត្ថិភាព​ពួក​គាត់​ពី​ការ​ងាយ​រងគ្រោះ​ផ្សេងៗ ដូចជា​ការជួញដូរ​ម​នុស្ស​ជាដើម​។​

​សេចក្ដីប្រកាស​នេះ បាន​ណែនាំ​ដល់​សាលា​ខណ្ឌ​នៃ​រាជធានី​ភ្នំពេញ​ទាំងអស់ ឲ្យ​សហការ​ជាមួយ​អង្គការ​នានា ដើម្បី​ជួយសង្គ្រោះ និង​ការពារ​កុមារ​អនាថា​ផងដែរ ទន្ទឹមពេល​ដែល​អាជ្ញាធរ​សាលា​រាជធានី ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​ខណ្ឌ ចាត់វិធានការណ៍​បង្ក្រា​បឧក្រិដ្ឋក​ម្ម​ជួញដូរ​មនុស្ស ឬ​បង្ខំ​ស្ត្រី​និង​កុមារ​ឲ្យ​ដើរ​សុំទាន​តាម​ទីសាធារណៈ​៕​
https://i1272.photobucket.com/albums/y389/domneng/3D/PP1_zps841ee1a7.jpg

មតិយោបល់