ព័ត៌មានជាតិ

ជិះ​ម៉ូតូ​បុក​គេ​ហើយ ស្ទុះ​ទៅ​វាយ​គេ​បន្ថែមទៀត

កំពង់ឆ្នាំង​៖​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​សង់​កូរ៉េ បុក​ជាមួយ​ម៉ូតូឌ្រី​ម​ស្មា​ស់រី​វ៉ូ ក្នុងទិសដៅ​ច្រាស់​គ្នា​ពេញទំហឹង បណ្តាល​អោយ​យុវជន​និង​យុវតី​២​នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ និង​យុវជន​ម្នាក់​ទៀត​រងរបួស​ស្រាល​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​១៥​នាទី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៤ នៅតាម​ផ្លូវ​ក្រាល​គ្រួស​ក្រហម ស្ថិតក្នុង​ភូមិ​ក្តុល ឃុំ​ក្រាំង​ស្គា​រ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​។​

​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់អោយដឹង​ថា​៖​មុនពេល​កើតហេតុ​គេ​ឃើញ​យុវតី​ម្នាក់​បាន​ជិះ​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម​តែម្នាក់ឯង ធ្វើដំណើរ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​យឺត លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​មាន​ម៉ូតូ​ស្មា​ស់រី​វ៉ូ ពណ៌​ខ្មៅ បើកបរ ដោយ​យុវជន​ម្នាក់​និង​មាន​ឌុប​យុវជន​ម្នាក់​ទៀត​ពីក្រោយ ដែល​គេ​ស្គាល់​ថា​ជា​កូន​របស់​ឈ្មោះ​ហេង ហើយ​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុងទិសដៅ​ច្រាស់ទិស​គ្នា​ក៍បាន​បុក​ម៉ូតូ​យុវតី​រងគ្រោះ​ពេញទំហឹង បណ្តាល​អោយ​រូប​នាង​ខ្ទាត​ពី​ម៉ូតូ​ប្រវែង​ជិត​១០​ម៉ែត្រ​និង​បាន​ធ្លាក់​ចូល​ក្នុង​ប្រឡាយទឹក​របួស​ធ្ងន់ធ្ងរ​។​ដោយឡែក​យុវជន​បង្ក​ទាំង​២​នាក់​ម្នាក់​របួស ស្រាល ម្នាក់​ទៀត​របួសធ្ងន់​បែក​មុខ​បែក​មាត់​។​

​ក្រោយពី​កើតហេតុ​ជនបង្ក​ម្នាក់​ដែល​រង​របួសស្រាល​បាន​រត់​សំដៅ​ទៅ​វាយ​លើ​យុវតី​រងគ្រោះ​ទៀត ទោះបី​អ្នកស្រុក​ជួយ​ឃាត់​យ៉ាង​ណា​ក៍​មិន​ព្រមស្តាប់ ដោយ​គេ​បាន​បញ្ចេញ​អត្ត​ច​រឹក​ក្រអឺតក្រទម ខណៈ​នោះ​អ្នកស្រុក​បាន​ទាញ​ដំបង​ប្រុង​វាយ​ទៅលើ​ជន​បង្ក​វិញ ទើប​គេ​សុខចិត្ត​នាំគ្នា​គេ​ម្នាក់​ទៀត​ទៅ​រក​ពេទ្យ​ជួយ​ព្យាបាល​។​

​ចំណែក​យុវតី​រងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​ជួយ​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ភ្លាមៗ​ដែរ​។ ហើយ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​អ្នកស្រុក​នៅ​ក្បែរ​នោះ​មិន​អោយ​យក​ទៅ​ណា​ទេ ដោយ​រង់ចាំ​សមត្ថកិច្ច​មក​ធ្វើការ​វាស់វែង កសាង​សំណុំរឿង​ដោះស្រាយ​គ្នា​តាម​និតិ​វិធី​ច្បាប់​៕
https://i1272.photobucket.com/albums/y389/domneng/3D/Danger_zps35e6c587.png
https://i1272.photobucket.com/albums/y389/domneng/3D/Danger1_zpsd1e6cad8.png

មតិយោបល់