បុរសភាគច្រើនណាស់ ដែលកំពុងសម្លឹងមើលមនុស្សស្រីដែលខ្លួនចាប់អារម្មណ៍ ប៉ុន្តែពេលខ្លះពួកគេមិនទាន់ច្បាស់ថាតើនារីម្នាក់នោះចាប់អារម្មណ៍មកលើខ្លួនវិញ ឬយ៉ាងណាទេ? ខាងក្រោមនេះជាសញ្ញា ១១ យ៉ាង ដែលនឹងបង្ហាញថានាងក៏ចាប់អារម្មណ៍នឹងអ្នកដែរ៖
១. នាងហៅឈ្មោះអ្នកចំៗ មិនមែនហៅឈ្មោះក្រៅរបស់អ្នក។ ហេតុអ្វី? ព្រោះនាងចង់បានក្តីស្រលាញ់ពីអ្នក មិនមែនចង់បានអ្នកធ្វើជាមិត្តទេ។
២. នាងខាំបបូរមាត់ពេលនៅក្បែរអ្នក។ នេះជាកាយវិការដែលគួរឲ្យស្រលាញ់ និងស៊ិចស៊ី។
៣. នាងតែងតែតុបតែងមុខរបស់នាង នៅពេលណាដែលជួបជាមួយអ្នកនៅក្បែរ។
៤. នាងតែងតែញញឹម បើទោះបីជាពេលដែលអ្នកនិយាយរឿងប្លែកក៏ដោយ។
៥. នៅពេលដែលទូរស័ព្ទនាងរោទិ៍ ក្នុងពេលដែលអ្នកកំពុងនិយាយជាមួយ។ នាងប្រញាប់ចុចបិទ ដើម្បីកុំឲ្យរំខានដល់ការសន្ទនារវាងអ្នក និងនាង។
៦. នាងរីករាយនឹងសរសើរការងារ និងភាពប៉ិនប្រសប់របស់អ្នក។ ក្រោយមកនាងប្រាកដជាស្រលាញ់អ្នក។
៧. នាងចេះតែនិយាយប្រៀបធៀបអ្នក ដូចជាតារាល្បី។
៨. ទោះបីជាកន្លែង ដែលពោរពេញទៅដោយបុរសៗសង្ហាៗ ហើយសុភាពរាបសារក៏ដោយ នាងនិយាយជាមួយអ្នកតែម្នាក់គត់។
៩. នាងតែងតែអង្គុយនៅខាងចុងកៅអី។ នេះប្រហែលជាអារម្មណ៍មួយដែលមានការភាន់ច្រឡំ តែវាជាការបង្ហាញពីភាពពេញចិត្តរបស់នាងជាមួយអ្នក។
១០. នាងប៉ះអ្នក។ ការប៉ះទង្គិចនេះតែងតែមានគោលបំណងរបស់វា កុំបំភ្លេចវាឲ្យសោះ…។
១១. នាងតែមករកអ្នកក្រោយ ពេលអ្នកចេញពីកន្លែងប្រជុំ ឬក្រោយពេលធ្វើការការងារ។ នេះបង្ហាញថានាងបើកភ្លើងខៀវឲ្យអ្នកហើយ៕
មតិយោបល់